ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា បើ​គ្មាន​មិត្ត​ចិន កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ច្រើន​បំផុត ២ លាន​នាក់

1 ខែ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា នៅ​ទូ​ទាំង​ពិភពលោក មាន​តែ​កម្ពុជា​តែ​មួយ​គត់ ដែល​មាន​វ៉ាក់សាំង​ចាក់​ស្រោច​នៅ​ក្នុង​រាជធានី​របស់​ខ្លួន ដែល​ទាំងនេះ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​ថា នៅ​ទូ​ទាំង​ពិភពលោក មាន​តែ​កម្ពុជា​តែ​មួយ​គត់ ដែល​មាន​វ៉ាក់សាំង​ចាក់​ស្រោច​នៅ​ក្នុង​រាជធានី​របស់​ខ្លួន ដែល​ទាំងនេះ កើតឡើង​មិនមែន​ដោយ​ការ​ចៃដន្យ​នោះ​ទេ តែ​វា​គឺ​បាន​មក​ពី​ចំណងមិត្តភាព​ពិតប្រាកដ​រវាង​មិត្ត​ចិន និង​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា តើ​ខុស​ដែរ​ទេ ដែល​សម្តេច​បាន​រាប់​អាន​មិត្ត​ចិន រហូត​ទ​ទួល​​បាន​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​ជា​ច្រើន រួម​ទាំង​ស្ពា​ត​ថ្មី តម្លៃ​ជាង ១៥០​លាន​ដុល្លារ ក៏​ដូច​ជា​ការ​ចាក់​វ៉ា់ក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើន​លាន​នាក់ ។

សម្តេច​បាន​បន្ត​ថា បើ​គ្មាន​មិត្ត​ចិន​ជួយ​ទេ គឺ​កម្ពុជា​ច្រើន​បំផុត អាច​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ត្រឹមតែ ២ លាន​នាក់​ប៉ុណ្ណោះ ។ តែ​ជាក់ស្តែង​ជាមួយនឹង​ការ​ជួយ​របស់​មិត្ត​ចិន កម្ពុជា​គឺ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ គឺ​បាន​ប្រមាណ​ជាង ១១​លាន​នាក់ ក្នុង​នោះ​ជាង ៨ ម៉ឺន​នាក់​ចាក់​ដូ​ស​ទី៣ រួច​ទៅ​ហើយ ក្នុង​នោះ​អ្នក​ចាក់​ដូ​ស​ទី ៣ ឬ​ដូ​ស​ជម្រុញ គឺ​ចាក់​ជូន​កម្លាំង​ជួរ​មុខ កីឡា​ករ​-​កីឡាការិនី និង​អ្នក​សារព័ត៌មាន​ជាដើម ។

សម្តេច​តេ​ជោ ថ្លែង​នៅ​ចំពោះ​មុខ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​រសៀល​ថ្ងៃ​ទី១២ ខែកញ្ញា នេះ​ថា បើសិន​សម្តេច​មិន​ពឹង​មិត្ត​ចិន​ទេ តើ​ឱ្យ​សម្តេច​ពឹង​នរណា? ព្រោះ​មាន​តែ​មិត្ត​ចិន​ដែល​បាន​ជួយ​កម្ពុជា​ ក្នុង​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ជា​ច្រើន​នៅ​កម្ពុជា ។

ឯកឧត្តម វ៉ាង យី​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​រសៀល ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១​ នេះ​ថា មិត្តភាព​-​កម្ពុជា​ចិន គឺជា​មិត្តភាព​ដែកថែប និង​ការ​ធ្វើ​ពិធី​ថ្ងៃនេះ គឺជា​ប្រ​វិត្ត​សាស្ត្រ​ថ្មី​មួយទៀត នៃ​ទំនាក់​ទំ​ងរ​វាង​ចិន​ និង​កម្ពុជា ​ហើយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​គម្រោង​ជំនួយ​ធំ​បំផុត​មួយ​របស់​ចិន​ជួយ​ដល់​បរទេស​។ ទន្ទឹម​នឹង​នោះ ចិន និង​កម្ពុជា និង​បោះ​ជំហាន​ទៅ​ជាមួយ​គ្នា​ជា​និច្ច ហើយ​ចិន នឹង​បន្ត​ជួយ​កម្ពុជា​ឱ្យ​មាន​រីក​ចម្រើន​ជា​បន្ត​បន្តា​ប់ ជា​ពិសេស​​កម្ពុជា ​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ស្និត​ស្នាល​បំផុត​ជាមួយនឹង​ចិន ៕