ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីចិញ្ចឹមកូនឱ្យមានសន្តានចិត្តល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានចិត្តសប្បុរស មានសេចក្តីស្រឡាញ់ ។ ពាក្យទាំងនេះជាការរំឭក ដែលឪពុកម្តាយជាច្រើនប្រាថ្នាកើតមានឡើងលើកូនៗរបស់ពួកគេ ។ សេចក្តីសប្បុរសអាចព្យាបាលអារម្មណ៍ឈឺចាប់ និងការប៉ះទង្គិចគ្នាដោយមិនរាក់ទាក់…

រាជធានីភ្នំពេញ ៖ មានចិត្តសប្បុរស មានសេចក្តីស្រឡាញ់ ។ ពាក្យទាំងនេះជាការរំឭក ដែលឪពុកម្តាយជាច្រើនប្រាថ្នាកើតមានឡើងលើកូនៗរបស់ពួកគេ ។ សេចក្តីសប្បុរសអាចព្យាបាលអារម្មណ៍ឈឺចាប់ និងការប៉ះទង្គិចគ្នាដោយមិនរាក់ទាក់ ។ សេចក្តីសប្បុរសនឹងជួយបំបាត់កំហឹង រោគថប់បារម្ភ និងលើកទឹកចិត្តអ្នកដទៃនៅពេលដែលពួកគេធ្វើដំណើរឆ្ងាយពីការឈឺចាប់ក្នុងជីវិត ។

ការមានចិត្តសប្បុរសធ្វើឱ្យមានភាពខុសប្លែក និងត្រួសត្រាយផ្លូវទៅកាន់ជីវិតដែលពោរពេញទៅដោយក្តីស្រឡាញ់ ។ ហើយតើនោះវាមិនមែនជាប្រភេទជីវិតដែលអ្នកចង់បានសម្រាប់កូន ៗរបស់អ្នកទេ ឬ ? អ្នកអាចចាប់ផ្តើមនៅថ្ងៃនេះជាមួយនឹងគំនិតទាំងនេះអំពីរបៀបចិញ្ចឹមកូនដែលមានសន្តានចិត្តល្អ ។

ចាប់ផ្តើមជាមួយមនុស្សម្នា ៖ ការបង្ហាញសេចក្តីសប្បុរសដល់កូនៗរបស់អ្នកអាចបង្រៀនពួកគេឱ្យមានចិត្តល្អចំពោះអ្នកដទៃ ។ លើកទឹកចិត្តកូនៗរបស់អ្នកឱ្យមានចិត្តល្អ ចំពោះបងប្អូនរបស់ពួកគេ និងអ្នកដទៃផងដែរ ។បើចង់ឱ្យកូនប្រព្រឹត្តអំពើល្អៗចំពោះអ្នកដទៃ អ្នកជាឪពុកម្តាយគួរប្រព្រឹត្តវាចំពោះកូនអ្នក និងអ្នកដទៃ ជាពិសេសនៅមុខកូនរបស់អ្នក ។

សេចក្តីសប្បុរសនឹងនាំអ្នកទៅរកមនុស្សល្អៗ និងអាចជួយធ្វើឱ្យអ្នកកាត់បន្ថយការឈឺចាប់ និងបំភ្លេចអតីតកាលបានផងដែរ ។ នៅពេលកូនអ្នកអនុញ្ញាតឱ្យមានគំនិតល្អៗនៅក្នុងចិត្តរបស់ពួកគេដោយសេរី ការសម្រេចចិត្ត និងសកម្មភាពរបស់គេនឹងធ្វើតាម ។ គេកំពុងបង្កើនស្តង់ដារសីលធម៌ ។

ផ្សព្វផ្សាយ និងចែករំលែកសេចក្តីសប្បុរស ៖ ភាពសប្បុរស គឺជាភាសាដែលមនុស្សថ្លង់អាចស្តាប់បានហើយមនុស្សខ្វាក់អាចមើលឃើញ ។ជារៀងរាល់ថ្ងៃ ពិភពលោករបស់យើងប៉ះទង្គិចគ្នាដោយកំហឹងពីវិបត្តិក្នុងសង្គ្រាមរហូតដល់ការសម្លុតគំរាមកំហែងអ្នកជិតខាង ។ ដោយជ្រើសរើសសេចក្តីសប្បុរសជាតម្រងអារម្មណ៍របស់អ្នក អ្នកអាចធ្វើឱ្យស្ថានការណ៍ក្តៅបំផុតក្លាយជាត្រជាក់វិញបាន ។ ចូរបង្រៀនកូនរបស់អ្នកឱ្យដើរពីរបីគីឡូម៉ែត្រដោយពាក់ស្បែកជើងរបស់អ្នកដទៃ ដើម្បីយល់ពីខ្លួនគេ និងអ្នកដទៃកាន់តែច្បាស់ ។ សេចក្តីសប្បុរសជួយបង្កើនការអាណិតអាសូរ និងការយល់ចិត្ត ។ សូមចែកចាយវាដោយសេរីទៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក ជាពិសេសខាងមុខកូនរបស់អ្នក ។

ធ្វើជាគំរូ ៖ សេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសមិនដែលខ្ជះខ្ជាយឡើយ ។ ទង្វើសប្បុរសធម៌តែមួយគត់ចាក់ឫសនៅគ្រប់ទិសទី បន្តដុះឡើង ហើយបង្កើតដើមឈើថ្មី ។ ក្នុងនាមជាឪពុកម្តាយ បើអ្នកចង់បង្រៀនពីសេចក្តីសប្បុរសដល់កូនរបស់អ្នក សូមធ្វើជាគំរូនៅខាងក្នុង និងខាងក្រៅផ្ទះរបស់យើង ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។