ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ក្រុម​ម្ចាស់ផ្ទះ​បឹង​កេ​ត ​បរាជ័យក្រោមថ្វីជើង​ក្រុមភ្ញៀវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត​ក្រុម​នាគ​ខៀវ​បឹង​កេ​ត មិន​អាច​បញ្ចប់​កំ​ណ​ត់​ត្រា​មិន​ស្គាល់​ចាញ់របស់ក្រុម​វិ​សាខា បាន​ឡើយ ក្រោយ

រាជធានីភ្នំពេញ ៖ ទីបំផុត​ក្រុម​នាគ​ខៀវ​បឹង​កេ​ត មិន​អាច​បញ្ចប់​កំ​ណ​ត់​ត្រា​មិន​ស្គាល់​ចាញ់របស់ក្រុម​វិ​សាខា បាន​ឡើយ ក្រោយ រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ ក្នុង​លទ្ធផល ៥-១ ក្នុង​ជំ​នួ​ប​បញ្ចប់​ជុំ​ទី​១ នៃ​លី​គ​កំ​ពូ​ល​កម្ពុជារបស់​ខ្លួន នៅល្ងាច​ថ្ងៃ​ទី​១១ ខែ កញ្ញា ឆ្នាំ ២០២១ នេះ នៅកី​ឡ​ដ្ឋា​ន ខេ​ម បូ​ឌា​អ៊ែ​វ៉េ​។

ក្លិប​វិសាខា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជាមួយ​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ការ​ពារ​តំ​ណែ​ង​ជើង​ឯក រហូត​បើក​ការ​នាំមុខ​៥​គ្រាប់​មុន ដែល​រក​បាន ដោយ​ខ្សែ​ការពារ​កែន ច័ន្ទ​សុ​ភ័ក្ដ្រ នៅ​នាទី​ទី​៩, ខ្សែប្រយុទ្ធ Marcus Haber រកបាន​២​គ្រាប់ នៅ​នាទី​១៨ និង​នាទី​៤៨, ខ្សែបម្រើ ច្រឹង​ពលរដ្ឋ និង​ខ្សែប្រយុទ្ធ Ajayi Opeyemi Korede រកបាន​ម្នាក់​១​គ្រាប់​នៅ​នាទី​២៩ និង​នាទី​៤៥+៣​។

ចំណែក​ក្រុម​បឹង​កេ​ត ដែល​បាត់​កម្លាំង​សំខាន់​មួយ​ចំនួន ពិសេស​តំបន់ការពារ ក៏​ដូច​ជា ខ្សែ​ប្រយុទ្ធ ម៉ាត់ នូ​រុណ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​របួស តាំងពី​ដើម​វគ្គ ហាក់​ពុំសូវ​មាន​ឱ​កាស​ច្រើន ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ​នោះ​ទេ ខណៈ​១​គ្រាប់ របស់​ក្រុម​ជើង​ឯក​៤​សម័យនេះ កើត​ឡើង ដោយ​ការ​ទាត់​បាល់​ពី​ចម្ងាយ​របស់​កីឡាករ Gopane នៅ​នាទី​៧១​។

ការ​បន្ថែម​៣​ពិន្ទុ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​សម្បូរ​ដោយ​ធនធាន កីឡាករ​ជម្រើស​ជាតិ វិសាខា បន្ដ​ឈរ​នៅ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ក្រោយ​បញ្ចប់​ការ​ប្រកួត​១២​លើក​ក្នុង​ជុំ​ទី​១ រកបាន​២៨​ពិន្ទុ ជា​មួយ​លទ្ធ​ផល​ឈ្នះ​៨ និង​ស្មើ​៤​ប្រកួត មិន​ទាន់​ស្គាល់​ចាញ់​ម្ដង​ឡើយ​។ រីឯក្រុម​បឹង​កេ​ត បាន​ធ្លាក់​មក​ឈរ​លេខ​៤ បណ្ដោះអាសន្ន ដោយ​រក្សា ២៤​ពិន្ទុ​ក្នុង​ដៃ បន្ទាប់​ពី​ឆ្លងកាត់​១២​ប្រកួត ឈ្នះ​៨ និង​ចាញ់ ៤​ប្រកួត​។

ដោយឡែក លទ្ធផល២​គូ​ផ្សេង​ទៀត ក្នុង​ស​ប្ដា​ហ៍​ទី​១៣ នៃ​លី​គ​កំ​ពូ​ល​កម្ពុជា ដែល​បាន​បញ្ចប់​ការ​ប្រកួត​ដំណាល​ៗ​គ្នា​ថ្ងៃនេះ រួម មាន​ក្រុម​ព្រះ​ខ័ន​រាជ ស្វាយ​រៀង បាន​យកឈ្នះ​ក្រុម​នគរបាល​ជាតិ ដោយ​លទ្ធផល ៥-០ នៅ​ទីលាន 7NG និង​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ បាន​វាយ​បក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ គិរីវង់​សុខ​សែន​ជ័យ ក្នុង​លទ្ធផល​បច្ចេកទេស ៥-២ នៅ​កី​ឡ​ដ្ឋា​ន​គិរីវង់ ខេត្តតាកែវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ