ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​ស្វាយ​កំពុង​ទទួល​រង​នូវ​ការ​រំលោ.ភ​បំពាន

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​)​ស្ថិត​ក្នុង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ចូល​មក​បោះបង្គោល​កំណត់​ព្រំ​ដី​នៅ​ជើងភ្នំ​ព្រោងព្រាត​យក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កងរាជអាវុធហត្ថ​ក្រុង​អាជ្ញាធរ​ក្រុង​សង្កាត់​ដឹកនាំ​ដោយ​អភិបាលក្រុង​ចុះ​ទៅ​ពិនិត្យ​និង​ដក​បង្គ​ល​នោះ​ចេញ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ​នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ផង​ដែរ​លោក​អភិបាលក្រុង​បាន​ថ្លែង​នៅ​ទីនោះ​ថា​លោក​និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ថ្លើមធំ​ហ៊ាន​បោះបង្គោល​កំណត់​ព្រំ​ដី​បំរុង​ធ្វើការ​រំលោភ​យក​ដី​ភ្នំ​ស្វាយ​ដែល​ជា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​ឃើញ​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​។​តាម​ប្រភព​បាន​បង្ហើប​ត​ៗ​គ្នា​ថា​អ្នក​ដែល​ថ្លើមពាសមេឃ​ហ៊ាន​រំលោភ​ដី​រមណីយដ្ឋាន​ធម្មជាតិ​នោះ​ពុំ​មែន​ជា​មនុស្ស​តូចតាច​នោះ​ទេ​គឺជា​មនុស្ស​មានបុណ្យ​សក្តិ​និង​អំណាច​នៅ​ពីក្រោយ​ទើប​ថ្លើមធំ​ហ៊ាន​រំលោភ​បែប​នេះ​។ ហើយ​មជ្ឈដ្ឋាន​ជុំវិញ​ក៏​កំពុង​រង​ចាំ​មើល​តើ​ចំណាត់ការ​របស់​អាជ្ញា​ធរមាន​ប្រសិទ្ធិ​ភាព​កម្រិត​ណា​ដែរ បើ​អ្នកមាន​បុណ្យ​សក្តិ​និង​អំណាច​បែប​នេះ​។​តែ​ខ្លាចក្រែង​ថ្ងៃក្រោយ​ទៅ​ត្រូវ​ជន​នោះ​រំលោភ​បាន​ទាំងស្រុង​ទៅ​ហើយ​ទេ​ព្រោះ​នៅ​ទីនោះ​ដី​កំពុង​មាន​ហាងឆេង​ខ្ពស់​ខ្លាំង​ណាស់​ចាប់តាំងពី​លោក​ឧកញ៉ា​តា​យ​សេង​បង្កើត​ផ្សារ​នៅ​ទីនោះ​មក​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​កំពុង​បើកភ្នែក​សម្លឹង​មើល​ដី​ជើងភ្នំ​នោះ​ដី​ជើងភ្នំ​កំពុង​ប្រឈម​នឺ​ង​ការ​រង​គ្រោះ​។​ចំណុច​ដែល​ឈ្មួញ​រំលោភ​បោះបង្គោល​ដី​ជើងភ្នំ​ស្វាយ​នោះ​មាន​ទីតាំង​ទល់មុខ​ផ្សា​រតាយ​សេង​តែ​ម្តង​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​៕

ខេត្តរតនគិរី ៖ រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​)​ស្ថិត​ក្នុង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ចូល​មក​បោះបង្គោល​កំណត់​ព្រំ​ដី​នៅ​ជើងភ្នំ​ព្រោងព្រាត​យក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កងរាជអាវុធហត្ថ​ក្រុង​អាជ្ញាធរ​ក្រុង​សង្កាត់​ដឹកនាំ​ដោយ​អភិបាលក្រុង​ចុះ​ទៅ​ពិនិត្យ​និង​ដក​បង្គ​ល​នោះ​ចេញ​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។

​នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ផង​ដែរ​លោក​អភិបាលក្រុង​បាន​ថ្លែង​នៅ​ទីនោះ​ថា​លោក​និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ថ្លើមធំ​ហ៊ាន​បោះបង្គោល​កំណត់​ព្រំ​ដី​បំរុង​ធ្វើការ​រំលោភ​យក​ដី​ភ្នំ​ស្វាយ​ដែល​ជា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​ឃើញ​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​។​តាម​ប្រភព​បាន​បង្ហើប​ត​ៗ​គ្នា​ថា​អ្នក​ដែល​ថ្លើមពាសមេឃ​ហ៊ាន​រំលោភ​ដី​រមណីយដ្ឋាន​ធម្មជាតិ​នោះ​ពុំ​មែន​ជា​មនុស្ស​តូចតាច​នោះ​ទេ​គឺជា​មនុស្ស​មានបុណ្យ​សក្តិ​និង​អំណាច​នៅ​ពីក្រោយ​ទើប​ថ្លើមធំ​ហ៊ាន​រំលោភ​បែប​នេះ​។

ហើយ​មជ្ឈដ្ឋាន​ជុំវិញ​ក៏​កំពុង​រង​ចាំ​មើល​តើ​ចំណាត់ការ​របស់​អាជ្ញា​ធរមាន​ប្រសិទ្ធិ​ភាព​កម្រិត​ណា​ដែរ បើ​អ្នកមាន​បុណ្យ​សក្តិ​និង​អំណាច​បែប​នេះ​។​តែ​ខ្លាចក្រែង​ថ្ងៃក្រោយ​ទៅ​ត្រូវ​ជន​នោះ​រំលោភ​បាន​ទាំងស្រុង​ទៅ​ហើយ​ទេ​ព្រោះ​នៅ​ទីនោះ​ដី​កំពុង​មាន​ហាងឆេង​ខ្ពស់​ខ្លាំង​ណាស់​ចាប់តាំងពី​លោក​ឧកញ៉ា​តា​យ​សេង​បង្កើត​ផ្សារ​នៅ​ទីនោះ​មក​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​កំពុង​បើកភ្នែក​សម្លឹង​មើល​ដី​ជើងភ្នំ​នោះ​ដី​ជើងភ្នំ​កំពុង​ប្រឈម​នឺ​ង​ការ​រង​គ្រោះ​។​ចំណុច​ដែល​ឈ្មួញ​រំលោភ​បោះបង្គោល​ដី​ជើងភ្នំ​ស្វាយ​នោះ​មាន​ទីតាំង​ទល់មុខ​ផ្សា​រតាយ​សេង​តែ​ម្តង​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​៕