ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តឹង​ចោទប្រកាន់​អនុ​ភូមិ​រំ​លោ​.​ភ​ក្មេង​១៤​ឆ្នាំ​ស្ងាត់​សូន្យ តែ​បណ្តឹង​ប្រឆាំង​ម្តាយ​ក្មេង​ស្រី​ដំណើរការ​មុន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ម្តាយ​របស់​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​មួយ​រូប​បាន​ដាក់​ពាក្យបណ្តឹងប្តឹង​ចោទប្រកាន់​អនុ​ភូមិ​ភ្នំ​ឆ័​ត្រ ពី​បទ​រំ​លោ​.​ភ​កូនស្រី​របស់​ខ្លួន តែ​អ្នកស្រី​ថា បណ្តឹង​របស់​អ្នកស្រី​ហាក់​មាន​សភាព​យឺតយ៉ាវ ខណៈ​ពេល​នេះ​រូប​អ្នកស្រីត្រូវ​ខាង​អនុ​ភូមិ​ប្តឹង​ចោទប្រកាន់​អ្នកស្រី​ពី​បទ

ខេត្តបន្ទាយមានជ័យ ៖ ម្តាយ​របស់​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​មួយ​រូ ប​បាន​ដាក់​ពាក្យបណ្តឹង​ជាមួយ​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ខេត្តបន្ទាយមានជ័យ ប្តឹង​ចោទប្រកាន់​អនុ​ភូមិ​ភ្នំ​ឆ័​ត្រ ពី​បទ​រំ​លោ​.​ភ​កូនស្រី​របស់​ខ្លួន តែ​អ្នកស្រី​ថា បណ្តឹង​របស់​អ្នកស្រី​ហាក់​មាន​សភាព​យឺតយ៉ាវ ខណៈ​ពេល​នេះ​រូប​អ្នកស្រី ត្រូវ​ខាង​អនុ​ភូមិ​ប្តឹង​ចោទប្រកាន់​អ្នកស្រី​ពី​បទ «​បរិហារកេរ្តិ៍​» ហើយ​អ្នកស្រី​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​សាកសួរ​ឆាប់​ៗ​នេះ ។

អ្នកស្រី វ៉ា សុខ​ជា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ កោះហៅ​ក្នុង​នាម​ជា «​ជនសង្ស័យ​» ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧៧៨ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២១ និង​ឱ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត នា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ខាង​មុខ ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ដែល​មាន​អនុ​ភូមិ​ភ្នំ​ឆ័​ត្រ ឈ្មោះ សុខ ប៊ុ​ន្នី ជាដើម​បណ្តឹង ។ នេះ​បើ​យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១ របស់​លោក​សំរឹទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

យ៉ាងណាមិញ អ្នកស្រី វ៉ា សុខ​ជា ក៏​ជាដើម​បណ្តឹង​ប្រឆាំង​នឹង​លោក សុខ ប៊ុ​ន្នី ដោយ​កន្លង​អ្នកស្រី បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ចោទប្រកាន់​ទៅ​លើ​លោក​អនុ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ថា បាន​រំ​លោ​.​ភ​កូនស្រី​របស់​គាត់​អាយុ​១៤​ឆ្នាំ (​ជាមួយ​អតីត​យុទ្ធ​ជន​ក្នុង​មណ្ឌល​អភិ​វឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​) ។ អ្នកស្រី​វ៉ា សុខ​ជា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោកស្រី​មេឃុំ​ស្វាយចេក កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា រួច​ទើប​បន្ត​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ម្តង កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ហើយ​អធិការដ្ឋាន នគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជូន​សំណុំរឿង​មក​ជំនាញកា​រិ​យា​លល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​កាលពី​ចុងខែ​សីហា ។

ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ​រំ​លោ​.​ភ​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​នេះ​ផង​ដែរ លោក​សុខ ប៊ុ​ន្នី អនុ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ធ្លាប់​បាន​បដិសេធ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​ករណី​ចោទប្រកាន់​រូប​លោក​នេះ​ផង​ដែរ លោក​បាន​ពឹង​មេធាវី ឈឹ​ម ច័ន្ទ​សត្យា​ន​ន្ទ ជា​មេធាវី​ការពារ​ក្តី និង​ប្តឹង អ្នកស្រី វ៉ា សុខ​ជា ដែល​បាន​ដើរ​បរិហារកេរ្តិ៍​លោក​ថា បាន​រំ​លោ​.​ភ​កូនស្រី​គាត់​អាយុ​១៤​ឆ្មាំ (​អ ស ឡ​) ។ លោក​អនុ​ភូមិ សុខ ប៊ុ​ន្នី បាន​បន្ត​ថា​៖ លោក​សូម​ច្រានចោល​ទាំងស្រុង​ការ​ចោទប្រកាន់​ដ៏​ធ្ងន់​ដែល​រំ​លោ​.​ភ ឬ​ក៏​បៀតបៀន​កេរ្តិ៍ខ្មាស់​ក្មេង​ស្រី​រង​គ្រោះ​។

ចំណែក​អ្នកស្រី វ៉ា សុខ​ជា និង​កូនស្រី ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២១​ថា ខ្លួន​នាង (​ក្មេង​រង​គ្រោះ​) នៅ​វេលា​ម៉ោង​១១​ព្រឹក​នា​ថ្ងៃមួយ អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ កំពុង​ដេក​មើល​ទូរទស្សន៍​ក្នុងផ្ទះ ត្រូវ​បាន​លោក​សុខ ប៊ុ​ន្នី ឆាត​ហៅ​នាង​ឲ្យ​ទៅ​យក​លុយ​ចាយ លុះ​ពេល​នាង​ដើរទៅ​ដល់ ក៏​ត្រូវ​លោក​សុខ ប៊ុ​ន្នី ចាប់​រំ​លោ​.​ភ​បាន​សម្រេច នៅ​ក្រោយ​ផ្ទះ​របស់​គាត់​។ ក្រោយ​ពី​រំលោភ​រួច បានអោយ​លុយ​មក​នាង​ចំនួន​៥០.០០០​រៀល​ដើម្បី​បំបិទមាត់ ហើយ​នាង​ដើរមក​ផ្ទះ​វិញ​ទាំង​ការ​ឈឺចាប់ ។ ករណី​នេះ ខាង​អ្នកស្រី​វ៉ា សុខ​ជា ដែល​ទន់ខ្សោយ និង​ក្រីក្រ បាន​បង្ហើប​អោយ​ដឹង​ថា នឹង​រក​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ជួយ​ការពារ​ក្តី ព្រោះ​បណ្តឹង​របស់​អ្នកស្រី​ហាក់​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ជាង​បណ្តឹង​របស់​លោក​អនុ​ភូមិ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ផង​ដែរ លោកស្រី​ឧត្តមសេនីយ៍ត្រី​ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា នេះ​ថា ករណី​អ្នកស្រី​វ៉ា សុខ​ជា ប្តឹង​លោក​អនុ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​នោះ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​អ​និ​តិ​ជន​ខេត្ត កំពុង​ស៊ើបអង្កេត ប្រមូល​វត្ថុ​តាង និង​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​ល្មើស ចំពោះ​សំណុំរឿង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ហើយ ។

គួរ​រំលឹក​ផង​ដែរ​ថា ៖ ស្ត្រី​ពិការ​ម្នាក់​ចោទប្រកាន់​អនុ​ភូមិ​១​រូប​ថា​រំ​លោ​.​ភ​កូនស្រី និង​ដកហូត​ដី​រដ្ឋ​ចែក​ឱ្យ​គាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ