Emma Raducanu ម្ចាស់ពាន US Open ត្រឹមវ័យ១៨ឆ្នាំជាមួយកំណត់ត្រាពិសេសបំផុត
សហរដ្ឋអាមេរិក ៖ កីឡាការិនីវាយកូនបាល់ (Tennis) វ័យក្មេង Emma Raducanu បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល៤៤ឆ្នាំ
សហរដ្ឋអាមេរិក ៖ កីឡាការិនីវាយកូនបាល់ (Tennis) វ័យក្មេង Emma Raducanu បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល៤៤ឆ្នាំ
សហរដ្ឋអាមេរិក ៖ កីឡាការិនីវាយកូនបាល់ (Tennis) វ័យក្មេង Emma Raducanu បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល៤៤ឆ្នាំរបស់ចក្រភពអង់គ្លេស សម្រាប់ការឈ្នះជើងឯកព្រឹត្តិការណ៍ US Open ឯកត្តជនផ្នែកនារី ក្រោយបានផ្តួលកីឡាការិនីវ័យក្មេងកាណាដា Leylah Fernandez ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំឆ្នាំ ២០២១ នេះ។
កីឡាការិនី Emma Raducanu ដែលមានវ័យ១៨ឆ្នាំ បានបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ (ម៉ោងនៅកម្ពុជា) លើទីលាន USTA Billie Jean King National Tennis Center ក្នុងទីក្រុងញូវយ៉កជាមួយនឹងជ័យជម្នះ ៦-៤, ៦-៣ លើកីឡាការិនីកាណាដា Leylah Fernandez ដែលមានវ័យ១៩ឆ្នាំ។
Raducanu ក្លាយជាកីឡាការិនីអង់គ្លេសវ័យក្មេងបំផុតដែលឈ្នះ Grand Slam (ពានរង្វាន់ធំ) ហើយក៏ជាការឈ្នះលើកដំបូងបំផុតសម្រាប់អាជីពរបស់នាងផងដែរ។ ជាមួយជ័យជម្នះនេះ Raducanu បានក្លាយជាកីឡាការិនីអង់គ្លេសដំបូងគេនៅរយៈពេល៤៤ឆ្នាំចុងក្រោយដែលឈ្នះ Grand Slam បន្ទាប់ពីលោកស្រី Virginia Wade ជាកីឡាការិនីអង់គ្លេសចុងក្រោយគេ ដែលបានឈ្នះ Grand Slam នៅព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំ ១៩៧៧។
ពិសេសជាងនេះទៅទៀត សម្រាប់ព្រឹត្តិការណ៍ US Open កីឡាការិនី Raducanu បានសាងកំណត់ត្រាដ៏អស្ចារ្យមួយ ដោយក្លាយជាកីឡាការិនីដំបូងគេមិនស្គាល់ចាញ់សូម្បីតែ១សេត (Dropping a set) ចាប់តាំងពីការប្រកួតវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ