ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អភិរក្សឆ្នេរ និងព្រៃ​​នៅ​កោះ​រ៉ុ​ង​សន្លឹម​រាប់​សិប​ហិច​តា រង​ការ​បំផ្លាញ ដែល​បង្ហាញ​សញ្ញា​ភ្លើង​ក្រហមហើយ​

1 ខែ មុន
  • ព្រះសីហនុ

ខេ​ត្ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​លើ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ហាក់​បង្ហាញ អារ​ម្ម​ណ៏ លាយ​លំ​និង​ក្តី​ព្រួយ​បារ​ម្ម​ណ៏​យ៉ាង​

ខេ​ត្ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​លើ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ហាក់​បង្ហាញ អារ​ម្ម​ណ៏ លាយ​លំ​និង​ក្តី​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ដ៏​មហាសាល នៅ​លើ​ដែន​កោះ​មួយ​នេះ ដោយសារ​តែ​មួយ​រយះ​ចុង​ក្រោយ​នេះ​មាត់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​និង​ដី​ព្រៃរបស់​រដ្ឋ រាប់​ពាន់​ហិ​កតា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​-​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាង​អណាធិប​តេយ្យពី​សំណាក់ ​បុគ្គល​អាងអំណាចប្រាក់​តាម​លំដាប់ថ្នាក់ ដល់​នាយ​ឧត្ដមសេនីយ៍​ម្នាក់ទៀតផង មានតួនាទី​ជាអគ្គស្នងការ​រងនគរបាលជាតិ ។ ប៉ុន្តែ​ហាក់​គ្មាន​ចំណាត់ការ​ណាមួយ​ពី​ស្ថាប័ន​ពាក់​ព័​ន្ឋ គ្រា​ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ តែងតែ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​រួម​គ្នា​ការពារ​នូវ​ធនធានធម្មជាតិ ដើម្បី​ជា​ប្រ​យោ​ជ​ន៏​រួម ក៏​មាន​ក្រុមហ៊ុនវិរៈប៊ុនថាន់ផងដែរ សាង​សង់​រីស៊តអត់ច្បាប់ ​។

ជុំវិញ​ការ​ចាក់​ដី​លុបយក​ឆ្នេរ​ខ្សាច់ លុប​ថ្ម​ប៉ប្រះ​ទឹក ការ​កាប់​បំផ្លាញ​-​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ធ្វើការ​សាងសង់​ជា​បឹង​ហ្គា​ឡូ រី​ស៊​ត ឯកជន នេះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​មក​ថា​មួយ​រយះ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​រាជរដ្ឋាភិ​បាល​ជាប់ដៃ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វិត​១៩ មាន​ពួក​ជន​ឆ្លៀតឱកាស ជា​មន្ត្រី​គ្រាក់​ៗ នៅ​ក្នុង​ជួរ​រាជ​រ​ដ្ឋាភិ​បាល ពាក់​សុទ្ធតែ​ថ្នាក់ ផ្កាយ​ធំ​ៗ កំពុង​ដឹកនាំ កេណ្ឌ​​ជនខិលខូច គៀងគរ នាំ​គ្នា​ទៅ​បង្ក​ភាព​អាណា​ធិ​បតេយ្យ​ ចាប់​យក​ដី​ព្រៃរបស់​រដ្ឋ ក្នុង​ម្នាក់​ៗ រាប់​សិប​ហិ​កតា​ខណ​:​ហាងឆេង​ដីធ្លី​តំបន់​នោះ​ហក់​ឡើងថ្លៃ ដោយសារ ឮដំណឹង​ថា ៖ មាន​ក្រុមហ៊ុន ចុះ​ទៅ​វិ​និ យោគ អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។​

ជាក់ស្ដែង​ ដី​នៅ​តាម​មាត់​ឆ្នេរ​ជុំវិញ​កោះ​រ៉ុ​ង​សន្លឹម និង​ដី​ព្រៃឈើ​នៅ​លើ​កោះ​ដ៏​ខៀវស្រងាត់ ពី​មុន​មក​បច្ចុប្បន្ន​បាន​ប្រែក្លាយ​មក​ជា​ដី​វាល​ដុំ​ៗ ដូច​ក្បាល​ទំ​ពេក​អ​ញ្ចឹ​ង ព្រោះ​ក្នុង​រយ​:​ពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​អស់លោក​ដែល​ជា អ្នកមាន​ប្រាក់ មាន​អំណាច បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់​រហូត​ដល់​ផ្កាយ​៤ម្នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព បំផុស​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​លើ​កោះ និង​អ្នក​ចំណាកស្រុក ឱ្យទៅ​កាប់​គាស់ រុករាន ទន្ទ្រាន​យក ដី​ព្រៃរបស់​រដ្ឋ បន្ទាប់​មក​ក៏​បាន​ចាត់ចែង រៀបចំ​ឯកសារ​(​ទិញ​-​លក់​) ក្រៅ​ផ្លូវច្បាប់ រួច​ហើយ​ក៏​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃរបស់រ​ដ្ធ និង លុប​ឆ្នេរសមុទ្រ យក​ធ្វើ​ជា​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន យ៉ាង​រង្គាល គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ចុះ​បង្ក្រាប ឬ​ក្អក​នោះ​ឡើយ ។ ​ដោយ​បាន​សាងសង់រី​ស៊​ត​ជា​ច្រើន​កន្លែង​ផង​ដែរ ហើយ​ការ​សាងសង់​នោះ ពុំ​មានច្បាប់​ត្រឹមត្រូវ​នោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីតាំង​រី​ស៊​ត​ទាំងនោះ​បាន​បង្ហៀរ​-​បង្ហូរទឹក​ក​ក្វ​ក់​ៗ​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ បាន​បង្ករ​អោយ​ទឹកសមុទ្រ​ប្រែ ពណ៌​ទៅ​ជា​ខៀវ ដុះ​ស្លែ​ពាសពេញ​ផ្ទៃ​ឆ្នេរ នៅ​តំបន់​ជុំវិញ កោះ​រ៉ុ​ង​សន្លឹម​ទាំងមូល​ផង​ដែរ ។

តាម​​ប្រភព​ប្រជាពលរដ្ឋ​ដ៏​ដែល​បន្ត​ថា ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ពួក​គាត់​កាប់​ឆ្កា​ព្រៃ​បន្តិចបន្តួច ដើម្បី​បង្ករ​បង្កើន ផល​ជា​លក្ខណ​:​គ្រួសារ នៅ​តំបន់ឆ្នេ​នេះ​គឺ​មានមុខ​ចេញ​មុខមន្ត្រី​ជំនាញ និង អាជ្ញា​ធរមាន​សមត្ថកិច្ច​មក​ដល់​ភ្លាម ដោយ​បាន​សូត្រ​ច្បាប់​អោយ​ប្រជាពលរដ្ឋ​ស្តាប់ រត់មាត់​ដូច​ព្រះសង្ឃ​សូត្រ​ធ​ម៏ ដល់​ពេល​ក្រុម​អ្នកមាន​អំណាច​ស្ងាត់ឈឹង​ដូច​ចោ​លួច​សេះ​។​វា​ពិត​ណាស់​ឆ្លង​តាម​រយះ​សកម្មភាព នា​ពេល​បច្ចុប្បន្ន វា​ពិតជា​បង្ហាញ​អំពី​ភាព​អ​យុ​ត្តិ​ធ​ម៏​រវាង​ក្រុម​អ្នកមាន​អំណាច និង ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​វា​ក៏​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​ពលរដ្ឋ​ខ្មែរ នឹង​ក្រុមហ៊ុន​វិនិយោគ​ដ៏​ទៃ ក្នុង​ការ​យក​គំរូ​តាម ព្រោះថា​ការ​ហាម​បាន​ត្រឹមតែ​ហាម​ឯ​អ្នក​ធ្វើ​គឺ​នៅ​តែ​ធ្វើ ចុង​ក្រោយ​អ្នក​ហិនហោច​គឺ​ប្រទេស​ជាតិ​។

ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ លោក ឈិ​ន ច​ន្ថា ចៅសង្កាត់​កោះ​រ៉ុ​ង​សន្លឹម បាន​អះអាង​ថា នៅ​លើ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ពិតជា​មានការ​ទន្ទ្រាន​ឈូស​ឆាយដី​ព្រៃ​សាងសង់ រី​ស៊​ត​ពិតមែន ប៉ុន្តែ​មិនមែន​ជា​ទូទៅ​នោះ​ទេ លោក​ក៏​ធ្លាប់​ចុះ​ហាមឃាត់​ដែរ តែ​ក្រុម​ឆ្លៀត​ឪ​កាស​ទាំងនោះ​នៅ​តែ​លប​លួច​ធ្វើ​សកម្មភាព​ដ៏​ដែល ។​ដោយឡែក​ចំនុច​អាវ​២៣​ដែល​ជា​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​ម្ចាស់​ដី​គាត់​បាន​ទិញ​ពី​ភាគី​មួយទៀត ដោយ​មានការ​ទិញ​លក់​ត​ៗ​គ្នា ប៉ុន្តែ​បើ​ទោះបីជា​យ៉ាង​ក៏​ដោយ​ការ​ឈូស​ឆាយ និង​សាងសង់​រី​ស៊​ត​នេះ​គឺ​នៅ​ពុំ​ទាន់​មានច្បាប់​នៅឡើយ​ទេ គឺ​ចេះ​តែ​សាងសង់​តាម​គ្នា​តែ​ប៉ុណ្ណោះ​។

ដោយឡែក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​កាន់កាប់​នៅ​លើ​កោះ​រ៉ុ​ង​សន្លឹម​នេះ គឺ​មាន​ច្រើន​ក្រុមហ៊ុន និង ច្រើន​ម្ចាស់ ហើយ​រាល់​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ក៏​ដូច​ជា​ការ​សាងសង់​រី​ស៊ត​នេះ គឺ​សុ​ទ្ឋ​តែ​ពុំ​មានច្បាប់​ទាំងអស់ ដោយសារ​អាជ្ញាធរ​មិន​ទាន់​អាច​ចេញ​ច្បាប់​អនុញ្ញាត្តិ​នៅឡើយ ព្រោះ​ដី​នៅ​លើ​កោះ​រ៉ុ​ង​នេះ វា​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​កោះ​រ៉ុ​ង ដូចនេះ​ពុំ​មាន​ន​ណា​ម្នាក់​មាន​សិ​ទ្ឋ​ចុះហត្ថលេខា​ច្បាប់​អនុញ្ញាត្តិ​ឡើយ​។

បើ​ទោះបីជា​មានការ​បញ្ចា​ក់​ពី​អាជ្ញាធរ​យ៉ាងដូច​ដូចនេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ណ៏​ដែល​បាន​ធ្វើ​ដំ​ណើរ​កំសាន្ត ហើយ​បានឃើញ​ទិដ្ឋភាព​ជាក់ស្តែង​បាន​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច អគ្គមហាសេនាប​តី​​តេ​ជោ ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី សូម​មេត្តា​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​នាំ​ខ្លួន​ពួក​អស់លោក​ផ្កាយ​ៗ ដែល​កំពុង​តែ​ធ្វើ​អប្បគមន៍​បង្ករ​ព្យុះ​-​ភ្លៀង នៅ​តំបន់ ទឹកដី​កោះ​រ៉ុ​ង​សន្លឹម​ទាំងមូល ដើម្បី​កសាង​សំណុំរឿង ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន កុំឱ្យ​អ្នកមាន​អំណាច ផ្សេង​ៗ​ទៀត យក​គំរូ​តាម​។

សូម​បញ្ជាក់​ថា សង្កាត់​កោះ​រ៉ុ​ង​សន្លឹម គឺជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់​ចំនួន​២ នៃ​ក្រុង​កោះ​រ៉ុ​ង ដែល​ជា​ក្រុង​កំពុង​មានការ​អភិ​វ​ឌ្ឌ្យ​ន៍ យ៉ាង​គំហ៊ុក​។ ព័ត៌មាន​បន្ថែម​មានផ្សាយ​នៅលើកាសែតកោះសន្តិភាព ៕​

ទិដ្ឋភាព​នៅលើកោះរ៉ុងសន្លឹម​កំពុងមាន​សំណង់អត់ច្បាប់​ពេញបន្ទុក ៖