Ronaldo និយាយអ្វីខ្លះ? ក្រោយធ្វើឱ្យកក្រើកលីគកំពូលអង់គ្លេសយប់មិញ
អង់គ្លេស ៖ Cristiano Ronaldo បានធ្វើឱ្យកក្រើកការប្រកួតសប្តាហ៍ទី៤ក្របខណ្ឌ Premier League ដោយការរកបាន២គ្រាប់នៅ
អង់គ្លេស ៖ Cristiano Ronaldo បានធ្វើឱ្យកក្រើកការប្រកួតសប្តាហ៍ទី៤ក្របខណ្ឌ Premier League ដោយការរកបាន២គ្រាប់នៅ
អង់គ្លេស ៖ Cristiano Ronaldo បានធ្វើឱ្យកក្រើកការប្រកួតសប្តាហ៍ទី៤ក្របខណ្ឌ Premier League ដោយការរកបាន២គ្រាប់នៅថ្ងៃបង្ហាញខ្លួនលើកដំបូងសម្រាប់ Manchester United នៅឯកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
ក្រុមបិសាចក្រហម Manchester Uinted បានផ្តួលក្រុមភ្ញៀវសារិកាព្រៃ Newcastle United លទ្ធផល ៤-១ ដែលក្នុងនោះ២គ្រាប់សម្រេចបានដោយ Ronaldo នៅនាទី៤៥+២ និង៦២។ ស្របពេល២គ្រាប់ទៀត រកបានដោយ Bruno Fernandes នៅនាទី៨០ និង Jesse Lingard នៅនាទី៩០+២។ រីឯ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយ Javi Manquillo នៅនាទី៥៦។
បន្ទាប់ពីចាកចេញអស់១២ឆ្នាំ ការវិលត្រឡប់មកវិញសារជាថ្មីរបស់ Ronaldo នៅតែអាចផ្គាប់ចិត្តអ្នកគាំទ្របិសាចក្រហមពីការរកគ្រាប់បាល់នៅថ្ងៃបង្ហាញខ្លួនលើកដំបូង ហើយខណៈ២គ្រាប់រកបានក្នុងការប្រកួតនេះ គឺជាគ្រាប់បាល់ទី២០០របស់គេសម្រាប់ Man Utd ផងដែរ។
Ronaldo បានថ្លែងក្រោយបញ្ចប់ការប្រកួតថា «ជារឿងមិនគួរឱ្យជឿ។ ពេលចាប់ផ្តើមការប្រកួត ខ្ញុំពិតជាភ័យខ្លាំងណាស់ និយាយដោយស្មោះ។ ហើយខ្ញុំមិននឹកស្មានថាធ្វើបានដូច្នេះទេ ដើម្បីរក២គ្រាប់។ ជាការពិតខ្ញុំសប្បាយចិត្តណាស់ក្នុងការរកគ្រាប់បាល់ ខ្ញុំមិនបដិសេធនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺក្រុមទាំងមូល។ ខ្ញុំមានមោទនភាពណាស់ ដែលបានត្រឡប់មកទីនេះ ហើយខ្ញុំចង់ឈ្នះ។ ដូចដែលអ្នករាល់គ្នាដឹងថា បាល់ទាត់នៅអង់គ្លេសគឺខុសប្លែកពីគេ។ ខ្ញុំបានលេងនៅគ្រប់ទីកន្លែង និយាយឱ្យត្រង់ទៅបាល់ទាត់អង់គ្លេសគឺពិសេសបំផុត»។
ក្រឡេកមកមើលតារាងពិន្ទុបណ្តោះអាសន្នវិញ Man Utd ឡើងទៅឈរកំពូលតារាងមាន១០ពិន្ទុ ដោយស្មើពិន្ទុជាមួយក្រុមលេខ២ Chelsea តាមពីក្រោយដោយក្រុម Mancester City, Brighton និង Tottenham Hotspur ដែលមាន៩ពិន្ទុដូចគ្នា៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ