ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ៖ ឆ្លង​ថ្មី​ជាង ៦៦០ នាក់​ខណៈ​ស្លា.ប់​សរុប​ឡើង​ដល់ ២០៤០ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ស្ថានភាព​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ហាក់​មានការ​កើនឡើង​វិញ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១១ ខែសីហា ម្សិលមិញ​នេះ ក្រសួង​រក​ឃើញ​ករណី​ឆ្លង​ថ្មី

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ស្ថានភាព​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ហាក់​មានការ​កើនឡើង​វិញ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១១ ខែសីហា ម្សិលមិញ​នេះ ក្រសួង​រក​ឃើញ​ករណី​ឆ្លង​ថ្មី ៦៦២​នាក់ និង​ស្លាប់​ថ្មី ចំនួន ១២ នាក់ ដែល​ករណី​ឆ្លង​ថ្មី​ និង​ស្លា.ប់​ថ្មី ច្រើន​ជាង​ថ្ងៃ​ម្សិល​ម្ងៃ ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១២ ខែ កញ្ញា ថា កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ រក​ឃើញករណី​ឆ្លង​ថ្មី ៦៦២​នាក់ (​កើន ៤ ករណី​) ក្នុង​នោះ​ករណី​នាំ​ចូល​កម្ពុជា​មាន​ចំនួន ១៨០​នាក់ (​កើន ២០​នាក់​) ចំណែក​ករណី​ស្លា.ប់​ថ្មី ចំនួន ១២​នាក់ (​កើន ៣​នាក់​) និង​ករណី​ព្យាបាល​ជា​សះស្បើយ ៤៩៣​នាក់ (​ថយ​ចុះ ៦ នាក់​) ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ លើ​បុរស​ជនជាតិ​ចិន ។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មា​អ្នក​ឆ្លង​សរុប ៩៩ ៥០៤​នាក់ អ្នកជា​សះស្បើយ​សរុប ៩៣ ៩០៤​នាក់ និង​ករណី​អ្នក​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩ សរុប​ឡើង​ដល់ ២០៤០​នាក់ ហើយ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​បុគ្គល​គ្រប់​រូប​ត្រូវ​ចូលរួម​អនុវត្ត «៣​កុំ ៣​ការពារ» ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​ដោយ ជាពិសេស​រយៈពេល​ចុង​ក្រោយ​នេះ​រក​ឃើញ​កំណើន​នៃ​ការ​ឆ្លង​ភាគច្រើន​លើ​ក្រុម​យុវវ័យ ដែល​ជា​ក្រុម​ចេញ​ក្រៅ​ផ្ទះ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ