ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​តុងទីន សឿ សុធា​រ៉ា ជំពាក់​គេ ឥឡូវ​ធ្លាយ​ដល់​តារា​សម្តែង​ម្នាក់​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ រឿង​លុយ​ជំពាក់​ថ្លៃ​តុងទីន​របស់​អ្នក​នាង សឿ សុធា​រ៉ា នៅ​មិន​ទាន់​រលត់​កំ​ដៅ និង​មាន​ដំណោះ​នៅឡើយ​ទេ ខណៈ​ពេល​រឿង​នេះ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ រឿង​លុយ​ជំពាក់​ថ្លៃ​តុងទីន​របស់​អ្នក​នាង សឿ សុធា​រ៉ា នៅ​មិន​ទាន់​រលត់​កំ​ដៅ និង​មាន​ដំណោះ​នៅឡើយ​ទេ ខណៈ​ពេល​រឿង​នេះ​បាន​រីក​រាលដាល​ដល់​តារា​ម្នាក់​ទៀត​ផង​ដែរ​។

តារា​សម្តែង និង​កំ​ប្លែក​ស្រី ពី​ន ក៏​បាន​កើតទុក្ខ​មិន​សុខចិត្ត ក្នុង​ពេល​ដែល​នាង​ក៏​បាន​ពើបប្រទះ​រឿង​ដូច​គ្នា​នេះ ដោយសារ​អ្នក​នាង សឿ សុធា​រ៉ា មិន​ទាន់​ទូទាត់​សង​នាង​អស់​នៅឡើយ​។ ស្រី ពី​ន បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង សឿ សុធា​រ៉ា នៅ​មិន​ទាន់​ទូទាត់​លុយ​តុងទីន​របស់​នាង​ដែល​នៅ​សល់​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​នៅឡើយ​ទេ​។

នាង​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ម្តាយ​របស់​នាង​បាន​ទទួលមរណភាព​នោះ​មក នាង​ក៏​បាន​ទៅ​ទិញ​តុងទីន​ជាមួយ​អ្នក​នាង សឿ សុធា​រ៉ា ដោយ​រំពឹង​ថា នៅ​ថ្ងៃ​ខាង​មុខ នាង​នឹង​យក​លុយ​នោះ​ទៅ​ធ្វើ​ជា​ចេ​ត​ដី​យ៍​សម្រាប់​ដាក់​ធាតុ​ម្តាយ​របស់​នាង​។

នាង​ថា ក្រោយ​ពេល​ដែល​នាង​បង់លុយ​បាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ នាង​បាន​សុំ​ដេញ បុ​ន្តែ​អ្នក​នាង សឿ សុធា​រ៉ា មិន​ព្រម និង​សុំ​អោយ​នាង​យក​តែ​ដើម​មក​វិញ​។ នាង​បន្ថែម​ថា ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​នាង​ក៏​ព្រម ប៉ុន្តែ​ការ​ទូទាត់​ថ្លៃដើម​មក​អោយ​នាង​នោះ​ក៏​នៅ​មិន​គ្រប់ ដោយសារ​អ្នក​នាង សឿ សុធា​រ៉ា សន្យា​អោយ​នាង​ចំនួន​២០០​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍​។

យ៉ាងណា បើ​តាម ស្រី​ពី​ន នាង​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​បញ្ហា​ខាងលើ​នេះ​ឡើយ ដោយសារ​នាង​ត្រូវ​ខាតបង់​ច្រើន ដោយសារ​លុយ​ការ​មិន​បាន​ស៊ី​ហើយ លុយ​ដើម​មិន​បាន​គ្រប់​ទៀត​។ ស្រី​ពី​ន លើក​ឡើង​បន្ថែម​ថា រហូត​មក​ទល់​នា​ពេល​នេះ នាង​នៅ​តែ​រង់ចាំ​ការ​ដោះស្រាយ​ពី​អ្នក​នាង សឿ សុធា​រ៉ា ជា​និច្ច បើ​ទោះបីជា​នាង​មិន​ទាន់​អាច​ទាក់ទង និង​ឆ្លើយ​តប​ណាមួយ​ពី​តារា​រូប​នេះ​នៅឡើយ​ក្តី​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃនេះ​។ ប៉ុន្តែ​បើ​តាម​ការ​ទម្លាយ​សារ​សម្លេង​ពី​ហ្វេ​ស​ប៊ុ​ក​នារី​ម្នាក់​ឈ្មោះ AZa Be Strong ដែល​ជួប​រឿង​ដូច​គ្នា​នោះ អ្នក​នាង សឿ សុធា​រ៉ា បាន​ព្រមាន​ប្តឹង​ទៅ​កាន់​នារី​រូប​នេះ​ដែល​ចោទ​ថា នាង​បាន​បរិហារកេរ្តិ៍ និង​ចោទ​នាង​មាន​ខ្សែ​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​ចំពោះ​រឿង​នេះ​។

គួរ​រំលឹកថា ៖ នារី​ម្នាក់​ទម្លាយ​រឿង សឿ សុធា​រ៉ា ជំពាក់​លុយ​តុងទីន​មិន​ព្រម​សង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ