ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! ស្រី​ស្អាត កុស​ម៉ា លី​ន​ដា ជួប​ហេតុការណ៍​ភ័យរន្ធត់​២​ក្នុង​ពេល​តែ​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់ ក្នុង​ពេល​ដែល​តារា​សម្តែង​វ័យក្មេង​នាង កុស​ម៉ា លី​ន​ដា បាន​ជួប​ហេតុការណ៍​ភ័យ​តក់ស្លុត​ចំនួន​២​ក្នុង​ពេល​តែ​មួយ ដែល​បាន​ធ្វើ​អោយ​តារា​រូប​នេះ​ស្ទើរតែ​ទទួលយក​មិន​បាន​។ ហេតុការណ៍​នោះ គឺ

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​នឹក​ស្មាន​មិន​ដល់ ក្នុង​ពេល​ដែល​តារា​សម្តែង​វ័យក្មេង​នាង កុស​ម៉ា លី​ន​ដា បាន​ជួប​ហេតុការណ៍​ភ័យ​តក់ស្លុត​ចំនួន​២​ក្នុង​ពេល​តែ​មួយ ដែល​បាន​ធ្វើ​អោយ​តារា​រូប​នេះ​ស្ទើរតែ​ទទួលយក​មិន​បាន​។ ហេតុការណ៍​នោះ គឺ​ទី​មួយ នាង​បាន​ជួប​គ្រោះថ្នាក់​ចា​រា​ចរណ៍ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ជិះ​កង់​ហាត់ប្រាណ បណ្តាល​អោយ​រូប​នាងរង​របួស​ធ្ងន់ធ្ងរ​គួរសម​។

ចំណែកឯ​ហេតុការណ៍​មួយទៀត​ដែល​បាន​កើតឡើង​ចំ​ថ្ងៃ​តែ​មួយ​នោះ គឺ​ម្តាយ​របស់​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ជំងឺ​នេះ​ក៏​បាន​ឆ្លង​រាលដាល​ដល់​យាយ​របស់​នាង​ផង​ដែរ​។

កុស​ម៉ា លី​ន​ដា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​ពិតជា​មានការ​តក់​ស្លត់ និង​ស្ទើរ​ទទួលយក​មិន​បាន​ក្នុង​ពេល​ដែល​នាង​បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​ចំនួន​ពីរ​ក្នុង​ថ្ងៃ​តែ​មួយ​។ នាង​ថា ថ្ងៃ​ដែល​នាង​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ ក៏​ជា​ថ្ងៃ​តែ​មួយ​ដែល​នាង​ទទួល​ដំណឹង​ថា ម្តាយ​របស់​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

នាង​បញ្ជាក់​ថា នាង​ជួប​គ្រោះ​ប្រមាណ​ជា​២​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​នាង​បានដឹង​ដំណឹង​ម្តាយ និង​ជីដូន​របស់​នាង​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។ នាង​បន្ត​ថា ម្តាយ​របស់​នាង​បាន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ក្រសួង​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ​តែ​ម្តង​។

នាង​ថា នៅ​ក្នុង​គ្រួសារ​មាន​តែ​ម្តាយ និង​ជីដូន​នាង​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ជំងឺ​នេះ ខណៈ​ពេល​នាង​មិន​បាន​ឆ្លង​ឡើយ ដោយសារ​មួយ​រយៈ​នេះ​នាង​មិនសូវ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ម្តាយ​ឡើយ ព្រោះ​រវល់​ការងារ ណាមួយ​នាង​បាន​នៅផ្ទះ​ផ្សេង​គ្នា​ផង​ដែរ​។

បើ​តាម កុស​ម៉ា លី​ន​ដា ថា បច្ចុប្បន្ន​ម្តាយ និង​ជីដូន​របស់​នាង ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល់​ព្រី​មមា​រណ៍​សែន​សុខ​រួច​ហើយ​។ ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាង​បាន​ជួប​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ រហូត​មក​ទល់​នា​ពេល​នេះ​ស្នាម​របួស​របស់​នាង​បាន​វិវត្តន៍​មក​រក​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​ហើយ​។

នាង​បញ្ជាក់​ថា គ្រោះ​នេះ​បាន​កើតឡើង​ក្នុង​ពេល​ដែល​នាង​បាន​ជិះ​កង់​ហាត់ប្រាណ​នៅ​លើ​វិ​ថី​មួយ ដែល​នាង​តែងតែ​ធ្វើ​ដំណើរ​។ នាង​ថា វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ដោយសារ​នា​ពេល​នោះ​នាង​បាន​ជិះ​កង់​តាម​ផ្លូវ​ជា​ធម្មតា ប៉ុន្តែ​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដែល​ជិះ​កង់​ពីមុខ​នាង បាន​បត់​ក្រោយ​ដោយ​មិន​បាន​មើល ជា​ហេតុ​ធ្វើ​អោយ​ចាប់​ហ្វាំ​ង​ដួល​បោក​ទៅ​នឹង​ថ្នល់​តែ​ម្តង​។ ក្រោយ​ជួប​ហេតុ​ការណ៍​នេះ បាន​ធ្វើ​អោយ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​គឺ​ត្រង់​ចង្កា​ដែល​តម្រូវ​អោយ​នាង​ដេរ​ជា​ច្រើន​ថ្នេរ ដោយសារ​វា​មុត​ជ្រៅ​ជាងគេ​។

យ៉ាងណា បើ​តាម កុស​ម៉ា លី​ន​ដា ថា ក្រោយ​ជួប​ហេតុការណ៍​ខាងលើ​នេះ នាង​មាន​អាកា​រៈ​ខ្សោយ​ក​.​ដៃ​សងខាង និង​ចង្កេះ​គ្រាំ​ក្នុង ហើយ​សម្រាប់​ខួរក្បាល​អាច​ប៉ះពាល់​បន្តិចបន្តួច​ដែរ​។ នាង​បញ្ជាក់​ថា សម្រាប់​ហេតុការណ៍​ទាំងអស់​ខាងលើ​នេះ បាន​ធ្វើ​អោយ​នាង​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ប៉ុន្តែ​ដោយសារ​មានការ​លើកទឹកចិត្ត​ពិ​ភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ ទើប​ធ្វើ​អោយ​នាង​នៅ​បន្ត​ស្នាមញញឹម​ជ​ន្នះ​ការ​លំបាក​នា​ពេល​នេះ​។ កុស​ម៉ា លី​ន​ដា លើក​ឡើង​ថា ក្រោយ​ស្នាម​របួស​បានជា​សះស្បើយ នាង​អាច​នឹង​វិល​មក​រក​ការ​សម្តែង​ឡើង​វិញ​នា​ដើមខែ​ក្រោយ​នេះ ខណៈ​ពេល​នាង​នៅ​មានរឿង​ភាគ​ចំនួន​៣​រឿង​ទៀត​ដែល​ត្រូវ​ថត​បញ្ចប់​។

គួរ​រំលឹកថា ៖ ស្រី​ស្អាត កុស​ម៉ា លី​ន​ដា ជួប​គ្រោះថ្នាក់​របួសធ្ងន់​តែ​លាក់បាំង ព្រោះ​ហេតុផល​មួយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ