ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបិទផ្សារសួងជាលើកទី ២ ក្រោយរកឃើញអាជីវករវិជ្ជមានជាច្រើនរូប

2 ឆ្នាំ មុន
  • កំពង់ចាម

ត្បូងឃ្មុំ ៖ រដ្ឋបាលក្រុងសួងបានប្រកាសសម្រេចបិទការចេញ ចូលក្នុង និងក្រៅបរិវេណផ្សារសួងជាលើកទី២ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ជាច្រើននាក់លើអាជីវករក្នុងផ្សារ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃការឆ្លងរីករាលដាលដ៏លឿនខ្លាំងនេះ ។ បើតាមអភិបាលក្រុងសួង…

ត្បូងឃ្មុំ ៖ រដ្ឋបាលក្រុងសួងបានប្រកាសសម្រេចបិទការចេញ ចូលក្នុង និងក្រៅបរិវេណផ្សារសួងជាលើកទី២ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ជាច្រើននាក់លើអាជីវករក្នុងផ្សារ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃការឆ្លងរីករាលដាលដ៏លឿនខ្លាំងនេះ ។

បើតាមអភិបាលក្រុងសួង លោក ជា ណារ៉ុន បានឱ្យដឹងថា​ រយៈពេល ១១ថ្ងៃចុងក្រោយនេះ (០១/០៩/២០២១ ដល់ ១១/០៩/២០២១) ក្រុងសួងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០៧នាក់ ក្នុងនោះអ្នកក្នុងក្រុង ២៦៧នាក់ ក្រៅក្រុង ១៤០នាក់ ផ្តើមចេញពីការរកឃើញកម្មករធ្វើការនៅសិប្បកម្មទិញអេតចាយ77 ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ។

លោកបានបន្តថា​ «តួលេខនៃការឆ្លងនេះ គឺមានអត្រាខ្ពស់មិនធ្លាប់មានចាប់តាំងពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនជាអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងបានតេស្តរហ័សរកឃើញវិជ្ជមានជាបន្តបន្ទាប់ក្នុងចំនួនច្រើន ជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃការឆ្លងរីករាលដាលដ៏លឿនខ្លាំងនេះ» ទើបសម្រចឈានដល់ការបិទការចេញ-ចូលផ្សារមួយរយៈ ។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវសូមបងប្អូនអាជីវករ ប្រជាពលរដ្ឋមានការជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ មេត្តារួសរាន់ទៅយកសំណាកនៅទីតាំងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ជាបន្ទាន់ ដើម្បីបង្ការសុខភាព និងអាយុជីវិតខ្លួនឯងពីការប្រល័យមេរោគកាចសាហាវកូវីដ-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ