ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​​បញ្ចៀស​ចរាចរ​ណ៍ក្នុង​ពិធី​ប្រគល់​-​ទទួល​​ផ្លូវការ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ និង​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​ពិធី​ប្រគល់​-​ទទួល​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ និង​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រៀបចំ​ពិធី​ប្រគល់​-​ទទួល​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។

ពិធី​នេះ​ធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ពិសេស​ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត ដឹក​ទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​គ្រប់​ប្រភេទ​ហាម​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ពី​គល់​ស្ពាន​ព្រែក​ព្នៅ រហូត​ដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ រហូត​ដល់​វេលា​ម៉ោង​១៩​និង​០០​នាទី ។

ចំពោះ​រថយន្ត​ធុន​ធំ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ទេសចរណ៍ ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៥ ត្រូវ​ឆ្លង​ទៅ​ផ្លូវជាតិ​លេខ​៦ និង​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​មក​ផ្លូវជាតិ​លេខ​៥ ត្រូវ​ពង្វាង​ចរាចរណ៍​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ក្តាម​វិញ ៕