ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ហុងស៊ុយ​ហុងកុង​បញ្ជាក់​ថា ឆ្នាំ «​វក​» ស្ត្រី​នឹង​ឡើង​កាន់​អំណាច និង​មាន​ឥទ្ធិពល

8 ឆ្នាំ មុន

AFP កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ ផ្សាយ​ថា លោក​យ៉ាង ធៀន​មីង ហោរា​ដ៏​ល្បី​ផ្នែក​ហុងស៊ុយ​របស់​ហុងកុង បាន​ទស្សន៍​ទាយ​ពី​ឆ្នាំវក (​ស្វា​) ថា នឹង​ពោរពេញ​ដោយ​ភាព​ជ្រួលច្របល់ អន្ទះសា ជា​ផ្នែក​មួយ​នៃ​ធាតុមាស និង​ភ្លើង

AFP កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ ផ្សាយ​ថា លោក​យ៉ាង ធៀន​មីង ហោរា​ដ៏​ល្បី​ផ្នែក​ហុងស៊ុយ​របស់​ហុងកុង បាន​ទស្សន៍​ទាយ​ពី​ឆ្នាំវក (​ស្វា​) ថា នឹង​ពោរពេញ​ដោយ​ភាព​ជ្រួលច្របល់ អន្ទះសា ជា​ផ្នែក​មួយ​នៃ​ធាតុមាស និង​ភ្លើង លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន ហើយ​ជំងឺ​អាច​កើតឡើង​បាន ។

ចំណែក​លោក​ធៀ​រី ឆាវ អ្នក​ទស្សន៍​ទាយ​ដ៏​ល្បី​បាន​ក្រើនរំលឹក​លើ​ការ​កើត​អំពើ​ហិង្សា ដោយ​ភ្លើង​ជា​ធាតុ​មាន​អំណាច​នៅ​ពេល​រួម​បញ្ចូល​នឹង​ឆ្នាំ​ស្វា កាន់តែ​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​នៅ​គ្រប់ពេល ពិបាក​ក្នុង​ការ​បា​៉​ន់​ស្មាន ។ ទោះ​ជាយ៉ាង​ណា​ក្តី ជា​ឆ្នាំ​ល្អ​នៃ​ភាព​រីក​ចម្រើន ពិសេស​លើ​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ភ្លើង ។ ក្នុងឆ្នាំនេះ​អាច​មានការ​អភិវឌ្ឍ​ដ៏​សំខាន់​ទាក់ទង​នឹង​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។

«CLSA» ក្រុមហ៊ុន​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច យល់​ឃើញ​ពី​ទិស​ដៅ​ផ្នែក​សេដ្ឋកិច្ច តាម​ក្បួន​ហុងស៊ុយ ដោយ​រំពឹង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​នេះ​នឹង​ប្រែប្រួល​ខ្លាំង មាន​លក្ខណៈ​ដូច​ចរិត​របស់​ស្វា​។ ទោះបីជា​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា​ក៏​ដោយ ប៉ុន្តែ​ជា​ឱកាសល្អ​សម្រាប់​អ្នក​វិនិយោគទុន​ដែល​ចេះ​សម្រប​ខ្លួន​បាន​ឆាប់រហ័ស ។

លោក​យ៉ា​ង ធៀន​មីង បញ្ជាក់​ថា នៅ​ក្នុង​ខែកុម្ភៈ និង​សីហា ជា​រយៈពេល​ដ៏​ពិបាក​បំផុត​ចំពោះ​វិនិយោគិន ទ្រព្យសម្បត្តិ​អាច​បំ​លាស់​ទីតាំង មាន​ន័យ​ថា ដល់​ថ្នាក់​ធ្វើ​ឱ្យ​បាត់​បង់ ។ ទោះបីជា​ឆ្នាំ​មាន​តែ​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច​ក៏​ពិតមែន ប៉ុន្តែ​ហោរា​រូប​នេះ​បញ្ជាក់​ថា ជា​ឆ្នាំ​របស់​ស្ត្រី​អាច​សម្រប​បាន​ល្អ​នឹង​ធាតុភ្លើង ជួយ​បង្កើន​ថាមពល​អាច​មានឱកាស​ឈរ​នៅ​ជួរ​មុខ ឬ​ទទួល​ការ​គាំទ្រ​យ៉ា​ង​ពេញទំហឹង ។ រីឯ​ការ​ទស្សន៍​ទាយ​ទិស​ដៅ​ពី​អនាគត​របស់​អា​មេ​រិ​ក ពិសេស​លើ​ការ​បោះ​ឆ្នោត​ដែល​កំពុង​ពុះកញ្ជ្រោល​តាំងពី​ដើមឆ្នាំ​នេះ លោក​យា​៉​ង ធៀន​មីង បាន​បង្ហើប​ឱ្យ​ដឹង​ថា ជោគជតា​របស់​អា​មេ​រិ​ក គឺ​ព្រះអាទិត្យ​ត្រូវ​ព្រះ​ចន្ទ​លេប ។ ព្រះអាទិត្យ​សំដៅលើ​បុរស ចំណែក​ព្រះ​ចន្ទ​សំដៅ​ទៅ​លើ​ស្ត្រី មាន​ន័យ​ថា ស្ត្រី​នឹង​មាន​អំណាច និង​ឈ្នះ​ឆ្នោត ៕