ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ ម្នាក់ចំណាយប្រាក់ ពី ៥០០០បាត ទៅ ៥៥០០បាត ដើម្បីលួចឆ្លងដែន ចូលរកការងារ​ធ្វើ​នៅថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ៩​នាក់ បាន​ចំណាយ​ប្រាក់ ក្នុង​ម្នាក់ ពី ៥,០០០​បាត ទៅ ៥,៥០០​បាត…

បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ចំនួន ៩​នាក់ បាន​ចំណាយ​ប្រាក់ ក្នុង​ម្នាក់ ពី ៥,០០០​បាត ទៅ ៥,៥០០​បាត ស្មើនឹង​ជាង ១៥០​ដុល្លារ ទៅជិត ១៧០​ដុល្លារ ដើម្បី​ឆ្លងដែន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​អ្នក​ទាំងនោះ ត្រូវបាន​យោធា​ថៃ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៨ និង ២៤ នាទី​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មេ​បញ្ជារ​ការ​កងកម្លាំង​បូរ​ផា ក្នុងប្រទេស​ថៃ បាន​បញ្ជា​ឲ្យ​កម្លាំង​ការពារ​ព្រំដែន​រឹតបន្តឹង ការ​លួច​ឆ្លងដែន ចូលក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់ អំឡុង​ស្ថានការណ៍​កូ​វីដ​-១៩ រា​ត្បា​ត​ជា​បន្តបន្ទាប់ នៅក្នុង​ប្រទេស​ថៃ​។ ជាមួយគ្នា​នោះ សមត្ថកិច្ច​ទាហាន​អង្គភាព​ចំពោះ​កិច្ច តា​ប្រា​យ៉ា សហការ​ជាមួយ​កង​រយ​ទី​៣ និង​នគ​បាល​ការពារ​ព្រំដែន​ទី​១២ ស្ទាក់ចាប់​ពលករ​ខ្មែរ បាន​ចំនួន ៩​នាក់ ក្នុងនោះ ប្រុស ៥ និង​ស្រី ៤​នាក់ នៅ​បរិវេណ​ព្រៃ​ដំឡូង​មី ស្ថិតក្នុង​ភូមិ​ខៅ​លូក​ឆាង ឃុំ​/​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ​។​

​ប្រភព​ដដែល​បន្ថែមថា ពលករ​ខ្មែរ​ទាំងអស់ បាន​ប្រាប់ថា ពួកគេ​ទៅធ្វើ​ការ​នៅ​ក្រុង​បាងកក ២​នាក់ គឺ​ធ្វើការ​នៅ​ហាង​លក់​អាហារ និង ៧​នាក់​ទៀត ទៅធ្វើ​ការ​នៅ​ខេត្ត​ណៈ​ខន​ប៉ះ​ធុម គឺ​ការងារ​សំណង់​។ តែ​ពួកគេ​មិន​ស្គាល់​កន្លែងធ្វើការ ដោយសារ​មេខ្យល់ ជា​អ្នក​ចាត់​បញ្ជូនទៅ តាម​កន្លែងធ្វើការ​ផ្សេងៗ​។​

​ក្រោយពី​សួរនាំ សមត្ថកិច្ច​ថៃ បានធ្វើ​កំណត់ហេតុ​ចាប់ខ្លួន នៅ​ទីបញ្ជាការ​កង​រយ​ទី​៣ និង​អនុវត្តតាម​វិធាន​របស់​ផ្នែក​សុខាភិបាល​រួចមក ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ