ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដែលអភិបាលខេត្ត រិះគន់ ត្រូវបានផ្ទេរចេញជា​ផ្លូវការហើយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ មាន​ធ្វើ​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។ ពិធី​ផ្ទេរតំណែង​នេះ…

ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ មាន​ធ្វើ​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។ ពិធី​ផ្ទេរតំណែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ផ្ទៃក្នុង​មួយ ដែល​គ្មាន​ភ្ញៀវ​ពី​ក្រៅ និង​ក៏​មិនមាន​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​ដែរ​។​

​ពិធី​នោះ ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ចូលរួម​ដោយ​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​យោង​ដីកា ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ុំ រាត្រី ដែល​អាន​ដោយ​លោក វ៉ន វណ្ណា នាយក​ទីចាត់ការ​ធនធានមនុស្ស សាលាខេត្ត បានសម្រេច​តែងតាំង​លោក ទុ បារាំង ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ពី​អនុប្រធាន ឡើងជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​។

​លោក គៀត ម៉េង​ហៀ​ង ក្របខណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ក៏ត្រូវ​បានតែងតាំង ជា​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ផងដែរ​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ អតីត​ប្រធាន​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី  ដែល​ត្រូវ​ដកហូត​មុខតំណែង គឺ​ត្រូវ​ឲ្យ​ទៅ​បម្រើ​ការងារ ជា​មន្ត្រី​ធម្មតា នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​លោក ទុ បារាំង បានធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញការងារ​ទ្វេ​ឡើង អោយបាន​លទ្ធផល មាន​ប្រសិទ្ធិភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​លោក លី សុវណ្ណ​រឹទ្ធិ អភិបាលរង​ខេត្ត បានទទួល​ស្គាល់​ស្នាដៃ​ប្រធាន​ចាស់ និង​សង្ឃឹមថា លោក​ប្រធាន អនុប្រធាន​ថ្មី នឹង​សម្រេចបាន​ស្នាដៃ​ថ្មី និង​កើនឡើង​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះដែរ លោក អភិបាលរង​ខេត្ត បាន​ផ្តាំ​ផ្ញើអោយ​មន្ត្រី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ទីរពេទ្យ​ខេត្ត​នេះ អនុវត្តតាម​តួនាទី​ភារកិច្ច ការណែនាំ អនុសាសន៍​ថ្នាក់លើ ហើយ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​បានល្អ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​គ្រូពេទ្យ​ជា​មាតា បិតា របស់​អ្នកជំងឺ បំរើ​អ្នកជំងឺ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​

​សូម​រំលឹកថា រឿងហេតុ ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី បានកើត​ឡើង ក្រោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយផ្តល់​ឈាម ជូន​លោក​វរៈសេនីយ៍ទោ​ម្នាក់ ជា​អង្គរក្ស​សម្តេច​តេ​ជោ ដែល​រលាក​ខ្នែងពោះវៀន កម្រិតធ្ងន់ ហើយ​ត្រូវ​វះកាត់​។ ប៉ុន្តែ​លោក​អភិបាលខេត្ត បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា លោក​ប្រធាន​មន្ទីរពេទ្យ ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ថា​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យ គ្មាន​ឈាម ហើយ​តម្រូវ​ឲ្យ​មាន​អ្នកផ្តល់​ឈាម និង​ត្រូវ​បង់ថ្លៃ​ព្យាបាល​មុន​។ ករណីនេះ លោក​អភិបាល ក៏បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ច្រើនលើកច្រើនសា​រួចមកហើយ​៕  ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ