ប្រទេសកាប់វែរមានឈ្មោះផ្លូវការថា «សាធារណរដ្ឋកាប់វែរ» គឺជាប្រទេសដែនកោះស្ថិតនៅទីប្រជុំកោះក្នុងចំណោមកោះដែលកើតឡើងពីភ្នំភ្លើងទាំង១០ នៅមហាសមុទ្រអាត្លង់ទិកភាគកណ្តាល ។ ប្រទេសដែនកោះនេះស្ថិតនៅចម្ងាយប្រមាណជា៥៧០គីឡូម៉ែត្រពីឆ្នេរអាហ្វ្រិកខាងលិច ដែលជាឆ្នេរកោះគ្របដណ្តប់លើតំបន់រួមបញ្ចូលគ្នា៤.០០០គីឡូម៉ែត្រការ៉េ។ ទីប្រជុំកោះកាប់វែរ គ្មានមនុស្សរស់នៅរហូតដល់សតវត្សរ៍ទី១៥ នៅពេលដែលអ្នករុករកជនជាតិព័រទុយហ្កាល់បានរកឃើញ និងធ្វើអាណានិគមលើកោះនោះ ។
-ឈ្មោះផ្លូវការសាធារណរដ្ឋកាប់វែរ ។
-ទីក្រុងប្រាយ៉ា ។
-ភាសាផ្លូវការព័រទុយហ្កាល់ ។
-ប្រធានាធិបតី Jorge Carlos Fonseca ។
-ប្រធានសភា Basílio Ramos ។
-នាយករដ្ឋមន្ត្រី José Maria Neves ។
-ទទួលឯករាជ្យពីប្រទេសព័រទុយហ្កាល់នៅថ្ងៃទី៥ កក្កដា ១៩៧៥ ។
-ផ្ទៃដីសរុប ៤.០៣៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុងលំដាប់ទី១៧២ ។
-អត្រាប្រជាជនឆ្នាំ២០១៥ ចំនួន ៥២៥.០០០នាក់ ស្ថិតក្នុងលំដាប់ទី១៦៧ ។
-ដង់ស៊ីតេប្រជាជន១២៣,៧នាក់ ក្នុង១គីឡូម៉ែត្រការ៉េស្ថិតក្នុងលំដាប់ទី៨៩ ។
-GDP សរុបឆ្នាំ២០១៥ គឺ ៣,១ពាន់លានដុល្លារ ។ មនុស្សម្នាក់ជាមធ្យមរកចំណូលបាន ៦.៥៦៩ ដុល្លារ ។
-រូបិយប័ណ្ណ CVE ។
-បើកបរប្រកាន់ស្តាំ ។
លេខកូដប្រទេស +២៣៨៕
ចែករំលែកព័តមាននេះ