ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឲ្យដំណើរការឡើងវិញ ផ្សារចំនួន៣ ក្នុងក្រុង និងទីប្រជុំជនលក់ដូរ ក្នុងក្រុងស្ទឹងត្រែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្តីសម្រេច លេខ ១០២ / ២១ សសរ ចុះ​ថ្ងៃទី​១០ ខែកញ្ញា…

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានចេញ​សេចក្តីសម្រេច លេខ ១០២ / ២១ សសរ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ សកម្មភាព​អាជីវកម្ម «​ផ្សារ​សាមគ្គី​ស្ទឹងត្រែង  ផ្សារ​ថ្មី​ក្រុង​ស្ទឹងត្រែង (​ផ្សារ​អូរ​ឬ​ស្សី​) ទីប្រជុំជន​លក់ដូរ​នៅ​មូលដ្ឋាន​គីឡូម៉ែត្រ​២ (​ផ្សារ​គីឡូ​២) និង​ទីប្រជុំជន​លក់ដូរ​» ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ការសម្រេច​បើក​ឲ្យ​ដំណើរការ​សកម្មភាព​អាជីវកម្ម​ផ្សារ​ទាំង ៣ ក្នុង​ក្រុង​ស្ទឹងត្រែង នាពេលនេះ បន្ទាប់ពី​ត្រូវបាន​ផ្អាក​សកម្មភាព ដើម្បី​អនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​កន្លងមក ចាប់ពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។​

​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណរ​ការ​ឡើងវិញ សកម្មភាព​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ខាងលើនេះ តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដែល​បាន​បញ្ញត្តិ​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​រដ្ឋបាលខេត្ត ដែល​នៅ​ជា​ធរមាន ក្នុងនោះ រួមមាន អនុវត្ត​វិធានការ «​កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម វិធានការ ៣​ការពារ និង ៣​កុំ និង​បម្រាម​គោចរ ពី​ចន្លោះ​ម៉ោង ២១​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ​» ជាដើម​។​ល​។ ព្រមទាំង​វិធានការ​មួយ​ចំនួន​ទៀត ដែល​កំពុង​បន្ត​អនុវត្ត ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ម៉ឹងម៉ាត់ ម៉ត់ចត់ និង​ខ្ជាប់ខ្ជួន ក្នុង​គោលបំណង ធានា​ការពារ​អាយុជីវិត ប្រជាជន​ឲ្យ​បាន​គង់វង្ស រក្សាបាន​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ​ស​ង្គ​ម​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង លោក​វេជ្ជបណ្ឌិត អ៊ុង សូ​វៀត ដែលជា​ទីប្រឹក្សា​ក្រសួងសុខាភិបាល បាន​ថ្លែងថា និន្នាការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្ទឹងត្រែង បានកត់សម្គាល់​ឃើញថា មានការ​ថយចុះ​បន្តិច​ហើយ នៅពេលនេះ​។

​លោក​បាន​បញ្ជាក់ថា  ដើម្បី​ថែរក្សា​បាន​នូវ​កំរិត​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាន់តែ​តិច​ទៅៗ ហើយ​មិនអាច​ផ្ទុះ​សារជាថ្មី​ឡើងវិញ សូម​ឲ្យ​យើងទាំងអស់គ្នា ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ