ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការរួមភេទ ធ្វើឱ្យទ្វារមាសរលុងមែនទេ?

1 ខែ មុន

ជាទូទៅ មនុស្សភាគច្រើនយល់ឃើញថា ការរួមភេទ ធ្វើឱ្យទ្វារមាសរបស់ស្រ្តីរីកធំជាងមុន ឬ ពាក្យសាមញ្ញហៅថា “រលុង”។ តើវាជាការពិតដែរឬទេ? ខាងក្រោមនេះ គឺជាការបកស្រាយដោយអ្នកជំនាញ…

ជាទូទៅ មនុស្សភាគច្រើនយល់ឃើញថា ការរួមភេទ ធ្វើឱ្យទ្វារមាសរបស់ស្រ្តីរីកធំជាងមុន ឬ ពាក្យសាមញ្ញហៅថា “រលុង”។ តើវាជាការពិតដែរឬទេ? ខាងក្រោមនេះ គឺជាការបកស្រាយដោយអ្នកជំនាញ និង តាមផ្នែកវេជ្ជសាស្រ្តដែលមានចុះផ្សាយនៅលើគេហទំព័រ Health របស់សហរដ្ឋអាមេរិក។

វាពិតជាល្អហើយ សម្រាប់អ្នកដែលចូលចិត្តរួមភេទច្រើនដង ហើយនៅតែចង់បានទ្វារមាសតឹងណែន ព្រោះថា វេជ្ជបណ្ឌិត Alyssa Dweck ឯកទេសសម្ភពនិងរោគស្រ្តីនៅ Westchester ទីក្រុងញូវយ៉កបានលើកឡើងថា៖ “ប្រសិនបើអ្នកមិនរួមភេទខុសរបៀបទេ (ខុសធម្មជាតិ) ទ្វារមាសមិនអាចរីកធំទេ។ ទ្វារមាសគឺជាកន្លែងដែលសំបូរទៅដោយប្រព័ន្ធប្រសាទ និង ឈាមទៅចិញ្ចឹមកន្លែងនោះ។ ដូចនេះបើគ្រាន់តែដាក់បញ្ចូលលិង្គទៅក្នុងនោះ គឺមិនធ្វើឱ្យវារីកធំនោះទេ។”

នៅពេលស្រ្តីមានអារម្មណ៍ផ្លូវភេទ ទ្វារមាសនឹងមានភាពរអិល ហើយនឹងរីកទំហំ ដើម្បីឱ្យលិង្គអាចដាក់បញ្ចូលទៅបាន។ ទ្វារមាសគឺជាកន្លែងពិសេស ដែលវាអាចមានភាពរអិល និង រួមមកវិញនៅពេលដែលសកម្មភាពរួមភេទត្រូវបានបញ្ចប់។

វេជ្ជបណ្ឌិត Dweck បានលើកឡើងថា មានករណីលើកលែងមួយចំពោះបញ្ហានេះ។ បន្ទាប់ពីរួមភេទពីរបីដងដំបូង ទ្វារមាសរបស់ស្រ្តីនឹងរីកទំហំជាងមុន ព្រោះកាលពីមុនពេលរួមភេទជាលើកដំបូង ទ្វារមាសត្រូវបានគ្របដោយសន្ទះព្រហ្មចារី។ វាគឺជាសន្ទះស្តើងមួយដែលគ្របលើទ្វារមាសតាំងពីស្រ្តីកើតចេញពីផ្ទៃពោះម្តាយ។ នៅក្រៅពីនេះ ទ្វារមាសនឹងមិនរីកធំខុសធម្មតាទេ ទោះបីជារួមភេទច្រើនដងក៏ដោយ៕