ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការប្រើ WiFi ពេលមានផ្ទៃពោះ សុវត្ថិភាពដែរឬទេ?

2 ឆ្នាំ មុន

អ៊ិនធើណេត គឺជាផ្នែកដ៏ធំមួយនៃជីវិតរបស់យើងនៅពេលឥឡូវនេះ ហើយវានៅទីនេះរហូតជាមួយនឹងការអភិវឌ្ឍរបស់យើង។ នៅក្នុងផ្នែកមួយនៃពិភពលោកនេះ ការតភ្ជាប់វ៉ាយហ្វាយ (WiFi) ត្រូវបានប្រើជាចម្បងនៅក្នុងការិយាល័យ ផ្ទះសម្បែង និងទីសាធារណៈមួយចំនួន ដែលត្រូវបានគេប្រើដើម្បីភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។…

អ៊ិនធើណេត គឺជាផ្នែកដ៏ធំមួយនៃជីវិតរបស់យើងនៅពេលឥឡូវនេះ ហើយវានៅទីនេះរហូតជាមួយនឹងការអភិវឌ្ឍរបស់យើង។ នៅក្នុងផ្នែកមួយនៃពិភពលោកនេះ ការតភ្ជាប់វ៉ាយហ្វាយ (WiFi) ត្រូវបានប្រើជាចម្បងនៅក្នុងការិយាល័យ ផ្ទះសម្បែង និងទីសាធារណៈមួយចំនួន ដែលត្រូវបានគេប្រើដើម្បីភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។ ជាមួយនឹងគុណប្រយោជន៍របស់វាមកលើមនុស្សទូទៅ តើវាអាចប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះដែរឬទេ?

យោងតាមសារព័ត៌មាន Daily Mail ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្ររាយការណ៍ថា វ៉ាយហ្វាយនិងទូរស័ព្ទដៃបង្កើនហានិភ័យស្ត្រីមានផ្ទៃពោះ ឱ្យមានការរលូតកូនជិត ៥០%។

អ្នកស្រាវជ្រាវមកពីកាលីហ្វ័រញ៉ា បានវិភាគលើស្ត្រីមានផ្ទៃពោះចំនួន ៩១៣នាក់ នៅដំណាក់កាលផ្សេងៗគ្នានៃការមានផ្ទៃពោះរបស់ពួកគេ។ អ្នកចូលរួមខ្លះនៃការសិក្សាពីមុន បានទទួលរងនូវការរលូតកូនយ៉ាងហោចណាស់មួយដង។ អ្នកចូលរួមទាំងអស់បានកាន់ឧបករណ៍ដែលវាស់ការប៉ះពាល់វិទ្យុសកម្ម MF រយៈពេល ២៤ ម៉ោងនៅរៀងរាល់ថ្ងៃ។

អ្នកវិទ្យាសាស្ត្របានតាមដានលទ្ធផលនៃការមានផ្ទៃពោះរបស់ពួកគេរហូតទាល់តែចប់។ លទ្ធផលបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលមានការប៉ះពាល់ដោយវិទ្យុសកម្ម MF ខ្ពស់បំផុត មានហានិភ័យខ្ពស់ ៤៨% នៃការរលូតកូន ជាងអ្នកដែលមានការប៉ះពាល់ទាបបំផុត។

ក្នុងចំណោមស្ត្រីមានផ្ទៃពោះដែលត្រូវបានប៉ះពាល់ទៅនឹងកម្រិតវិទ្យុសកម្ម MF ខ្ពស់បំផុត ២៤.២% មានការរលូតកូន បើប្រៀបធៀបទៅនឹង ១០.៤%​ នៃអ្នកដែលប្រឈមនឹងបរិមាណទាបបំផុត។ ដូចនេះ វាពិតជាមានផលប៉ះពាល់ដល់គភ៌នៅក្នុងផ្ទៃពិតមែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ