ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចូល​ឆ្នាំ​ចិន​អ្នកទេសចរ​ក្នុងស្រុក​សម្រុក​ទៅ​លេង​ភូមិភាគ​ឦសាន

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទោះបី​បុណ្យចូលឆ្នាំ​ចិន មិនមែន​ជា​បុណ្យ​ប្រពៃ​ណិ​ជាត និង​ពុំ​មានការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​អ្នកទេសចរ​ជា​ជនជាតិ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ដែល​ខ្លះ​ជា​មន្ត្រីរាជការ និង​សិស្សានុសិស្ស​មួយ​ចំនួន​ធំ នាំ​គ្នា​ឈប់​សម្រាក​ពី​ការងារ​និង​ផ្អាក​ការ​រៀនសូត្រ ដើម្បី​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​។

ខេត្តមណ្ឌលគិរី ៖ ទោះបី​បុណ្យចូលឆ្នាំ​ចិន មិនមែន​ជា​បុណ្យ​ប្រពៃ​ណិ​ជាត និង​ពុំ​មានការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​អ្នកទេសចរ​ជា​ជនជាតិ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ដែល​ខ្លះ​ជា​មន្ត្រីរាជការ និង​សិស្សានុសិស្ស​មួយ​ចំនួន​ធំ នាំ​គ្នា​ឈប់​សម្រាក​ពី​ការងារ​និង​ផ្អាក​ការ​រៀនសូត្រ ដើម្បី​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​។

សម្រាប់​ខេត្តមណ្ឌលគិរី ក៏​ជាទី​កម្សាន្ត​របស់​អ្នកទេសចរ​ក្នុងស្រុក​យ៉ាងច្រើន​កុះករ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន មិន​ចាញ់​តំបន់​ទេសចរណ៍​ដទៃ​ទៀត​ឡើយ ទោះបីជា​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ​នៅ​ខេត្តមណ្ឌលគិរី បាន​ទទួល​រង​នូវ​អាកាសធាតុ​ត្រជាក់​ប្លែក ដោយនៅ​តាម​តំបន់​ទឹកជ្រោះ​ខ្លះ មាន​សី​តុ​ណ​ភាព​ត្រឹម​៨​ទៅ​១០​អង្សា​សេ​ក៏​ដោយ ។ ចំណែក​នៅ​ក្រុង​សែន​មនោ​រម្យ ដែល​ជា​បេះដូង​របស់​ខេត្ត ក៏​ធាតុអាកាស​ត្រជាក់​ដែរ​គឺ​សីតុណ្ហភាព​នៅ​ត្រឹម​១០​ទៅ​១៣​អង្សា​សេ ។

នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ ក្នុង​ខេត្ត ស្ទើរតែ​មិន​មាន​កន្លែង​សេសសល់​សម្រាប់​ភ្ញៀវ​មក​សម្រាក​និង​ទទួលទាន​អាហារ ព្រោះ​មាន​ភ្ញៀវ​ពេញ​ៗ​។ ចំណែក​នៅ​តាម​រមណីយដ្ឋាន​នានា​វិញ ក្រុម​អ្នកទេសចរ​ទាំងប្រុស​ទាំងស្រី មាន​ក្មេង​មាន​ចាស់ បាន​ចូល​ទស្សនា​និង​លេង​កម្សាន្ត​ពេញ​ណែន​ស្ទើរ​រក​កន្លែង​ទុក​រថយន្ត ម៉ូតូ មិន​បាន ដោយសារ​តែ​ទស្សនីយភាព​ដ៏​សែន​ប្លែក​ភ្នែក​នៅ​តំបន់​ភូមិភាគ​ឦសាន និង​អាកាសធាតុ​ក៏​អស្ចារ្យ​កម្រ​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លើស​ពី​នេះ គឺ​ដោយ​សារ​មាន​ផ្លូវជាតិ​ដ៏​រលោង​ស្រិល​ប្រៀប​ដូច​ពស់​ដ៏​ធំ​មួយ​ក្បាល កំពុង​លូន​កាត់​ព្រៃ​ព្រឹក្សា​ដ៏​សែន​វែង​អន្លាយ ។

ចំណែក​សន្តិសុខ​សុវត្ថិភាព​វិញ ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​យកចិត្តទុកដាក់​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មាន​កងកម្លាំង​អន្តរាគមន៍​យាមកាម​គ្រប់​គោលដៅ​សំខាន់​ៗ​ក្នុង​ក្រុង រង់ចាំ​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត មិន​ឲ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​អ្វី​ឡើយ ។

យ៉ាងណា​ក៏​ដោយ អ្វី​ដែល​អ្នកទេសចរ​ភាគច្រើន​មិនសូវ​ពេញចិត្ត និង​មានការ​រអ៊ូរទាំ​ផង​នោះ គឺ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​មួយ​ចំនួន​ធំ​មិន​មាន​ភាពល្អ​ប្រសើរ និង​កន្លែង​ខ្លះ​មិន​មាន​ផ្លា​ក​បង្ហាញផ្លូវ ធ្វើ​ឲ្យ​អ្នកទេសចរ​ដែល​មិន​ស្គាល់ផ្លូវ​ធ្វើ​ដំណើរ ។ រីឯ​កន្លែង​ខ្លះ​ទៀត​មិន​មាន​រៀបចំ​ប្រព័ន្ធ​អនាម័យ គ្មាន​ធុងសំរាម ហើយ​កន្លែង​មួយ​ចំនួន​សូ​ម្បី​តែ​បង់​មួយ​សម្រាប់​អង្គុយ​លេង​ក៏​មិន​មាន​ដែរ ៕