Ronaldo៖ ការត្រឡប់មក Man Utd មិនមែនសម្រាប់វិស្សមកាលទេ គឺដើម្បីឈ្នះពាន
អង់គ្លេស ៖ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា ការវិលត្រឡប់មកកាន់ក្លិប Manchester United សារជាថ្មីម្តងទៀត
អង់គ្លេស ៖ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា ការវិលត្រឡប់មកកាន់ក្លិប Manchester United សារជាថ្មីម្តងទៀត
អង់គ្លេស ៖ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា ការវិលត្រឡប់មកកាន់ក្លិប Manchester United សារជាថ្មីម្តងទៀត មិនមែនសម្រាប់វិស្សមកាលនោះទេ គឺដើម្បីឈ្នះពានរង្វាន់ដូចពីអតីតកាល ដែលគេធ្លាប់បានធ្វើនៅទីនេះ។
ការចុះហត្ថលេខានាំយក Ronaldo ក្នុងតម្លៃ១២.៨លានផោនពី Juventus បានធ្វើឱ្យកក្រើកទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ ដោយក្នុងនោះ Man Utd បានផ្តល់កុងត្រា២ឆ្នាំ និងលក្ខខណ្ឌបន្ថែម១ឆ្នាំនៅពេលក្រោយ រួមជាមួយអាវលេខ៧ផងដែរ។
បច្ចុប្បន្ន Ronaldo កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសៅរ៍នេះ នៅពេល Man Utd ទទួលស្វាគមន៍ Newcastle សម្រាប់ជំនួបសប្តាហ៍ទី៤នៃក្របខណ្ឌអង់គ្លេស Premier League។
ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ Man Utd ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៦ឆ្នាំបាននិយាយថា រូបគេមានសមត្ថភាព និងត្រៀមខ្លួនរួចរាល់ហើយ។ នេះជាមូលហេតុដែលគេត្រឡប់មកទីនេះម្តងទៀត។ ការវិលត្រឡប់មកទីនេះ មិនមែនសម្រាប់វិស្សមកាលនោះទេ។ ពីមុនគេធ្វើបានយ៉ាងល្អ ដោយឈ្នះពានរង្វាន់សំខាន់ៗជាច្រើននៅទីនេះ។ ដូច្នេះការវិលត្រឡប់មកលើកនេះ គឺដើម្បីឈ្នះពានរង្វាន់ម្តងទៀត។
សូមរំលឹកថា សម្រាប់អាជីពរយៈពេល៦ឆ្នាំជាមួយ Man Utd ចន្លោះឆ្នាំ ២០០៣-០៩ Ronaldo បានស៊ុតបញ្ចូលទីបាន១១៨គ្រាប់ពីការបង្ហាញ២៩២ប្រកួត។ ដោយជួយក្រុមឈ្នះពានរង្វាន់សរុបចំនួន៩ក្នុងរួមមានទាំង Premier League ៣លើក និង UEFA Champions League ១លើកផងដែរ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ