ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jerome Boateng ត្រូវ​បង់ជាង​២​លាន​ដុល្លារ ក្រោយ​​រង​ការ​ចោទប្រកាន់​រឿង១ពី​អតីត​គូ​ដណ្តឹង

2 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ខ្សែការពារ​អា​ល្លឺ​ម៉​ង់ Jerome Boateng ត្រូវ​បង់ប្រាក់​ពិន័យ​ប្រមាណ​២,១​លាន​ដុល្លារ បន្ទាប់​ពី​តុលាការ​ទីក្រុង​មុ​យ​និ​ច​

អា​ល្លឺ​ម៉​ង់ ៖ ខ្សែការពារ​អា​ល្លឺ​ម៉​ង់ Jerome Boateng ត្រូវ​បង់ប្រាក់​ពិន័យ​ប្រមាណ​២,១​លាន​ដុល្លារ បន្ទាប់​ពី​តុលាការ​ទីក្រុង​មុ​យ​និ​ច​បាន​ចោទប្រកាន់​រូបគេ​ពី​បទ​វា.យ​ធ្វើបា.ប និង​ខាំ​ទៅ​លើ​អតីត​គូ​ដណ្តឹង​គឺ​នាង Sherin Senler​។

អតីត​ខ្សែការពារ​ក្រុម Manchester City និង Bayern Munich វ័យ​៣៣​ឆ្នាំ​រូប​នេះ ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ក្រុម Lyon ត្រូវ​បង់ប្រាក់​ពិន័យ​ជាង​២​លាន​ដុល្លារ ដើម្បី​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​រង​ការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ ចំពោះ​រឿងរ៉ាវ​ជម្លោះ​ឈាន​ដល់​ការ​ប្រើ​ហិ.ង្សា ដែល​កើតឡើង​អំឡុង​ពេល​វិស្សមកាល​របស់​ពួក​គេ នៅ​ឯ​តំបន់​កា​រ៉ា​ប៊ី​ន​កាលពី​៣​ឆ្នាំ​មុន​។

បើ​តាម​ការ​ផ្តល់​សក្ខីកម្ម​របស់​នាង Sherin Senler ដែល​ជា​ម្តាយកូន​ភ្លោះ​របស់​អ្នក​ទាំង​២ បាន​ប្រាប់​តុលាការ​ថា Boateng បាន​ជេរ​ប្រមាថ និង​ខាំ​ក្បាល​របស់​នាង​បណ្តាល​ឱ្យ​ហូរ​ឈា.ម​ស្រោច​ពេញ​មុខ ព្រមទាំង​ដាល់​ប៉ះពាល់​ចំ​តម្រងនោម ដែល​ធ្វើ​ឱ្យ​នាង​មិន​​អាច​ដកដង្ហើម​បាន​ថែម​ទៀត​ផង​។ ខណៈ Boateng បាន​អះអាង​ចំពោះ​មុខ​តុលាការ​ថា គេ​ក៏​រង​ការ​ឈ្លានពាន ជេរ​ប្រមាថ​ពី​សំណាក់​អតីត​គូ​ដណ្តឹង និង​ថែម​ទាំង​រង​របួស​បបូរមាត់ អំឡុង​ពេល​កើត​មាន​ជម្លោះ​ផង​ដែរ​។

ទោះ​យ៉ាងណា​ចុង​ក្រោយ តុលាការ​បាន​សម្រេច​ចោទប្រកាន់ Jerome Boateng ពី​បទ​បង្ក​ការ​គ្រោះថ្នាក់​ដល់​រាង​កាយ​នាង Sherin Senler ។ ហើយ​កីឡាករ​រូប​នេះ ក៏​យល់ព្រម​បង់ប្រាក់​ពិន័យ​តាម​ការ​បង្គាប់​របស់​តុលាការ ដើម្បី​បញ្ចប់រឿង​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ