ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ជិះ​ម៉ូតូ​ចូល​បា.ញ់​មាន់ ផ្អើល​​អ្នក​ភូមិ​នាំ​គ្នា​ដេញចាប់​ដល់​វាលស្រែ

2 ឆ្នាំ មុន
  • កំពត

អ្នក​ភូមិ​ជាង​១០​នាក់ បាន​ដេញចាប់​យុវជន​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ចុះ​ពី​ផ្លូវជាតិ​លេខ​៣១ ហើយ​ចូល​តាម​ផ្លូវ​កាយ​ដីឥដ្ឋ​ទៅ​កើត រួច​យក​ចំពាមកៅស៊ូ​បា.ញ់​មាន់

ខេត្តកំពត ៖ អ្នក​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ជាង​១០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆាំ្ន​២០២១ បាន​ដេញចាប់​យុវជន​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ តែ​ឡើង​តែមប្រិ៍​ឆ្នាំ​២០១៩ ចុះ​ពី​ផ្លូវជាតិ​លេខ​៣១ ហើយ​ចូល​តាម​ផ្លូវ​កាយ​ដីឥដ្ឋ​ទៅ​កើត រួច​យក​ចំពាមកៅស៊ូ​បាញ់​មាន់​អ្នក​ភូមិ ។

ពួក​គេ​ទាំង​២​នាក់​បាន​ប្រើ​ចំពាម​កៅ​សូ​ដើរ​បាញ់​មាន់​ឆៅ​ៗ ដូច​បាញ់​មាន់​ក្នុង​ព្រៃ ប៉ុន្តែ​ការ​បាញ់​នោះ​មិន​បាន​សម្រេច​ទេ ដោយ​សារ​អ្នក​ភូមិ​ឃើញ​ទាន់ រួច​ក៏​លើកគ្នា​ដេញចាប់ ធ្វើ​ឱ្យ​យុវជន​ទាំង​២​នាក់​នេះ​ភ័យ​រត់​ចោល​ម៉ូតូ រួច​ចូល​លាក់ខ្លួន​នៅ​ក្នុង​ស្រែ​តែ​ម្តង។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​ម្ចាស់​មាន់ បាន​រត់​ដេញ​ពួក​គេ​ទាំង​២​នាក់​កាត់​ស្រូវ រហូត​ចាប់​បាន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្ដេច​គង់​ខាងលិច ។ ហើយ​យុវជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា ម្នាក់​ឈ្មោះ ខេ​ង បូ​រិ​ន អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ បូ ឡៃ អាយុ​ប្រហាក់ប្រហែល​គ្នា រស់នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន នគរបាល​ស្រុក​បន្ទាយមាស ក៏​បាន​ធ្វើ​កំណត់ហេតុ ដែល​នេះ​គ្រាន់តែ​ជា​ករណី​ធ្វើ​សកម្មភាព​តែ​មិន​បាន​សម្រេច ។ ជាមួយ​គ្នា​នេះ ដោយ​មានការ​ឯកភាព​ពី​ម្ចាស់​មាន់​ជាដើម​បណ្ដឹង​ដែល​មានការ​យោគយល់ ក៏​សម្រេច​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ក្នុង​នោះ​ក៏​មាន​ឪពុក​ម្ដាយ​ពួក​គេ​មក​ធានា​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ និង​ព្រមាន​ថា ថ្ងៃ​មុខ​ថ្ងៃក្រោយ​បើ​មាន​ករណី​បែប​នេះ​ទៀត ពួក​គេ​នឹង​ទទួលទោស​ទណ្ឌ​ទៅ​តាម​ផ្លូវច្បាប់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ