ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញគេចពន្ធ និងខូចគុណភាព ត្រូវបានកម្ទេច​ចោលជិត ១០តោន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បង្ក្រាប និងដុតកម្ទេចនូវទំនិញគេចពន្ធ និងខូចគុណភាព…

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ បង្ក្រាប និងដុតកម្ទេចនូវទំនិញគេចពន្ធ និងខូចគុណភាព ជិត ១០តោន។

មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅចុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ មន្ត្រីគយ និងរដ្ឋាករតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បង្ក្រាបទំនិញគេចពន្ធ ដែលខូចគុណភាព ដែលផលិតផលចេញពីដើមកំណើតសត្វ ដូចជា សាច់ជ្រូក គ្រឿងក្នុងជ្រូក សាច់មាន់ និងប្រហិតចម្រុះ បានចំនួន ៥ករណី មានទម្ងន់ជិត ១០​តោន ដែលត្រូវបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោល។

មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា ករណីទី១.នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2R.6645 បានដឹកទំនិញ​គេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១៨កេស មានទម្ងន់ ១.០៨០គីឡូក្រាម។ ករណីទី២.នៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2V.7252 បានដឹក​ទំនិញគេចពន្ធ មានសាច់ជ្រូក និងឆ្អឹងជំនី គ្រឿងក្នុងជ្រូក ចំនួន ១៦កេស មានទម្ងន់ ៩៦០គីឡូក្រាម។ ករណី​ទី៣.នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2G.8968 បានដឹក​ទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១៦កេស មានទម្ងន់ ៨០០គីឡូក្រាម។ ករណីទី៤.នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅតាម​បណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 3A.1418 បានដឹក​ទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ៦០កេស មានទម្ងន់ ៣,៦០០គីឡូក្រាម។ ករណីទី៥.នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មន្ត្រីគយតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B.3145 បានដឹកទំនិញគេចពន្ធ មានសាច់ជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ៤០កេស មានទម្ងន់ ២.៦០០គីឡូក្រាម៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ