ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង ធ្លាក់ពីថៃ ជន់លិចកន្លែង​កងកម្លាំង​ឈរជើង តាមបន្ទាត់ព្រំដែន ចំនួន ៦គោលដៅ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីថៃ បានជន់លិចប៉ះ​ពាល់ដល់កងកម្លាំង ដែលឈរជើង តាមបន្ទាត់ព្រំដែន ចំនួន ៦គោលដៅ នៅថ្ងៃទី៩ ខែកញ្ញានេះ ក្នុងភូមិសាស្ត្រថ្មពួក។…

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងធ្លាក់ពីថៃ បានជន់លិចប៉ះ​ពាល់ដល់កងកម្លាំង ដែលឈរជើង តាមបន្ទាត់ព្រំដែន ចំនួន ៦គោលដៅ នៅថ្ងៃទី៩ ខែកញ្ញានេះ ក្នុងភូមិសាស្ត្រថ្មពួក។

លោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨០៧ បានប្រាប់នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២១ថា ​ជំនន់ទឹកភ្លៀងធ្លាក់ពីប្រទេសថៃ និងជំនន់ទឹកភ្លៀង ធ្លាក់តាមបន្ទាត់ព្រំដែន បានជន់លិចប៉ះពាល់​ដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី និងទប់​ស្កាត់ពលករចំណាក់ស្រុកដែលគេចវេសធ្វើចត្តាឡីស័ក។

លោកបានបញ្ជាក់ថា ក្រោយជំនន់ទឹកភ្លៀងជន់លិច លោកបានចុះពិនិត្យស្ថានភាពកងកម្លាំង ដែលកំពុងទទួលភារកិច្ច​តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក។ ជំនន់ទឹកភ្លៀង បានជន់លិចប៉ះពាល់កងកម្លាំង ដែលឈរជើង តាមបន្ទាត់​ព្រំដែន ចំនួន ៦គោលដៅ មាន ៤គោលដៅ នៅប៉ុស្តិ៍អូរកំបត់ និង២គោលដៅ នៅចំណុចប៉ុស្តិ៍គោកខ្វាវ ដែលទឹក កំពុងជន់​លិច។ ប៉ុស្តិ៍យាម មានកន្លែងខ្លះ កម្ពស់ទឹកជាងកន្លះម៉ែត្រ។

លោកវរៈសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា ក្នុងភូមិសាស្ត្រស្រុកថ្មពួក ដែលជាប់ព្រំដែនកម្ពុជាថៃ ត្រូវជំនន់ទឹកភ្លៀង ជន់លិចប៉ះពាល់ជិត ១០គីឡូម៉ែត្រ និងលិចតាមបន្ទាត់ព្រំដែន ក្នុងទឹកដីកម្ពុជា មានកន្លែងខ្លះ ៧០០ម៉ែត្រ ទៅជិត ១.០០០ម៉ែត្រ។ រហូតពេលរសៀលថ្ងៃទី៩ ខែកញ្ញានេះ កងកម្លាំង មិនទាន់បានអោយដកចេញពីមូលដ្ឋាន ដែលលិចទឹកនៅឡើយទេ គឺអោយ​ឈរ​ជើង តាមទីទួលសុវត្ថិភាព។ បើទឹកនៅបន្តជន់ និងភ្លៀងនៅបន្តធ្លាក់ អាចរកវិធីដោះស្រាយ។ តែនៅបន្តការពារ​ទប់ស្កាត់ តាមបន្ទាត់ព្រំដែន ដែលមិនអាចដក​បានឡើយ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ