ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​មួយ​នៅ​ប្រទេស​អីុ​តា​លី​រីករាយ​ចំពោះកំណើត​ទារក​ដំបូង​ក្នុង​រយៈពេល​28​ឆ្នាំ

8 ឆ្នាំ មុន

ចៅហ្វាយ​ក្រុង​អូ​ស្តា​ណា ស្ថិត​នៅ​ជួរ​ភ្នំ​ក្នុង​តំបន់​ភៀត​ម៉ុង ភាគ​ខាងជើង​ប្រទេស​អីុ​តា​លី សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​ចាប់កំណើត​របស់​ទារក​ដំបូង​ក្នុងអំឡុងពេល​២៨​ឆ្នាំ ក្រោយ​ពី​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស

ចៅហ្វាយ​ក្រុង​អូ​ស្តា​ណា ស្ថិត​នៅ​ជួរ​ភ្នំ​ក្នុង​តំបន់​ភៀត​ម៉ុង ភាគ​ខាងជើង​ប្រទេស​អីុ​តា​លី សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​ចាប់កំណើត​របស់​ទារក​ដំបូង​ក្នុងអំឡុងពេល​២៨​ឆ្នាំ ក្រោយ​ពី​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស​រយៈពេល​១០០​ឆ្នាំ​កន្លង​ទៅ ។

ទារក​ប៉ាវ​ឡូ ដែល​កើត​ក្នុង​មន្ទីរពេទ្យ​ទូ​រី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ធ្វើ​ឱ្យ​ចំនួន​ពលរដ្ឋ​នៅ​ក្រុង​អូ​ស្តា​ណា កើនឡើង​៨៥​នាក់ ទោះបីជា​ត្រឹមតែ​ពាក់កណ្តាល​នៃ​ចំនួន​នេះ​រស់នៅ​ក្រុង​អូ​ស្តា​ណា​ជា​អចិន្ត្រៃយ៍​ក៏​ដោយ ។ ពលរដ្ឋ​ក្រុង​អូ​ស្តា​ណា ថយ​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​១៩៧៥​មក ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧៦ ដល់​១៩៨៦ មាន​ពលរដ្ឋ​ទើប​កើត​ថ្មី​ត្រឹមតែ​១៧​នាក់​ប៉ុណ្ណោះ និង​មាន​គម្លាត​ដល់​ទៅ​២៨​ឆ្នាំ ទើប​មាន​ក្មេង​តូច​ប៉ាវ​ឡូ ចាប់កំណើត ។

ទីក្រុង​ដ៏​តូច​មួយ​ក្នុង​អីុ​តា​លី តែងតែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រជាជន​ធ្លាក់​ចុះ ក្រោយ​ពី​មនុស្ស​ជំនាន់​ក្រោយ​នាំ​គ្នា​ចាកចេញ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ទីក្រុង ធំ​ៗ​រហូត​ធ្វើ​ឱ្យ​ទីក្រុង​មួយ​ចំនួន​ដល់​ថ្នាក់​ចែក​ផ្ទះ​ឱ្យ​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ។ មិនតែប៉ុណ្ណោះ​មាន​អភិបាលក្រុង​ម្នាក់​បាន​ចេញ​ច្បាប់​ចម្លែក​ហាម​មនុស្ស​ឈឺ ព្រោះ​មិន​ចង់ឱ្យ​ពលរដ្ឋ​ធ្លាក់​ចុះ៕