ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឃួង​ ស្រេង ​ថា ​សេវា​ប្រមូល​សំរាមនៅភ្នំពេញល្អប្រសើរជាងមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​និង​ដឹក​ជ​ញ្ជូន​

រាជធានី​ភ្នំពេញ ​៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​គ្រប់គ្រង​និង​ដឹក​ជ​ញ្ជូន​សំរាម​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ដំណាក់កាល​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​មួយ​កម្រិត​ធំ​ហើយ ក្រោយ​ក្រុមហ៊ុន​សំរាម​ចំនួន​៣ ត្រួ​វ​បាន​ជ្រើសរើស​និង​ផ្តល់​សេវាល​ប្រមូល​និង​ដឹក​ជញ្ជូន​ប្រមូល​សំរាម​ក្នុងភូមិ​សស្ត្រ​ក្រុងមាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​។

លោក​ឃួ​ង ស្រេង បន្ត​ថា បញ្ហា​សំរាម​សំណល់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​នេះ​មិនសូវ​ចោទ​ជា​បញ្ហា​ឡើយ ដោយ​យើង​មាន​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ដំណើរការ​ដឹក​ជញ្ជូន​និង​ប្រមូល​សំរាម​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ហើយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣​នេះ មាន ក្រុមហ៊ុន​មួយ អនុវត្ត​ការងារ​បាន​ល្អ​ជាងគេ នោះ​គឺ​ក្រុមហ៊ុន Mizuda Group Co.,Ltd បើ​ទោះបី​តម្លៃ​សំរាម​ក្រុមហ៊ុន​នេះ​ថ្លៃ​ជាង​ក្រុមហ៊ុន​២​ទៀត​បន្តិច​ក្តី​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​នៅ​ខ្វះខាត​មិន​ទាន់​បាន​ល្អ​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ គាត់​បញ្ចេញ​សំរាម​មិន​ទាន់​ពេលវេលា​ និង​មិន​ត្រូវ​តាម​ពេល​ម៉ោង​កំណត់ ។ តែ​ទោះបីជា​យ៉ាងណា​ក្តី ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​រឿង​នេះ ឲ្យ​បាន​ល្អ​ប្រសើរ ។ លោក​ឃួ​ង ស្រេង បាន​ទទួលស្គាល់​ថា ការ​ទុកដាក់ និង​ដឹក​ជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នូវឡើយ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​នានា​នៅ​ជាប់​ភូមិ​ផង​របង​ជាមួយ​និង​កម្ពុជា​យើង​ដូច​ជាទី​ក្រុង​ហូ​ជី​មិ​ញ ទីក្រុង​បាង​កក​ជាដើម ។ តែ​ការងារ​នេះ​យើង​នឹង​អនុវត្ត​អោយ​ល្អ​បន្តិច​ម្ដង​ៗ មិន​អោយ​ចាញ់​ទីក្រុង​របស់​គេ​ឡើយ យើង​នឹង​ធ្វើ​ការងារ​នេះ​ព្រម​ព្រម​គ្នា ដើម្បី​សុខុមាលភាព ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។

ការ​លើក​ឡើង​របស់​លោក​ឃួ​ង ស្រេង ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ​ឆ្នាំ​​២០២១ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព លោកប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែរ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ការងារ​គ្រប់គ្រង​សំណល់​បរិស្ថាន​និង​អនាម័យ ដោយ​បាន​សំណូមពរ​និង​ស្នើ​សុំ​ឲ្យ​មន្ត្រី​បរិស្ថាន ដែល​ចុះ​ជំរុញ​ការងារ​ការ​ប្រមូល​ដឹក​ជញ្ជូន​សំរាម​តាម​តំបន់ គួរ​បាន​ដាក់​លេខ​ទូរ​ស័ព្ទ ដើម្បី​សហការ​ផ្ដល់​ព័ត៌មាន​បាន​លឿន​ពី​បណ្ដា​មូលដ្ឋាន​ដែល​មានការ​កកស្ទះ​សំរាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ