ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹងពី​ប្រទេស​ប៊ូ​រុន​ឌី

8 ឆ្នាំ មុន

ប្រទេស​ប៊ូ​រុន​ឌី មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ប៊ូ​រុន​ឌី​» គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ខាងកើត មាន​ព្រំប្រទល់​ជាប់​ប្រទេសរ​វ៉ា​ន​ដា​នៅ​ភាគ​ខាងជើង ។ ជាប់​ប្រទេស​តង់​សានី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង

ប្រទេស​ប៊ូ​រុន​ឌី មានឈ្មោះ​ផ្លូវការ​ថា «​សាធារណរដ្ឋ​ប៊ូ​រុន​ឌី​» គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ខាងកើត មាន​ព្រំប្រទល់​ជាប់​ប្រទេសរ​វ៉ា​ន​ដា​នៅ​ភាគ​ខាងជើង ។ ជាប់​ប្រទេស​តង់​សានី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង និង​ជាប់​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុង​ហ្គោ​នៅ​ភាគ​ខាងលិច ។ ទីក្រុង​របស់​ប្រទេស​ប៊ូ​រុន​ឌី គឺ​Bujumbura ។

ប្រជាជន Twa, Hutu និង Tutsi បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ប៊ូ​រុន​ឌី​អស់​រយៈពេល​៥​រយ​ឆ្នាំ​មក​ហើយ ។ អស់​រយៈពេល​ជាង​២០០​ឆ្នាំ​ប្រទេស​ប៊ូ​រុន​ឌី គឺជា​រាជាណាចក្រ​ឯករាជ្យ ។ នៅ​ដើម​សតវត្សរ៍​ទី​២០ ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ទៅ​ដាក់​អាណានិគម​លើ​ប្រទេស​នោះ ។ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​១ និង​ការ​បរាជ័យ​របស់​អា​ល្លឺ​ម៉​ង់ ទឹកដី​នោះ​បាន​ប្រគល់​ឱ្យ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ។ ដូច្នេះ​ហើយ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក បាន​គ្រប់គ្រង​ប្រទេស​ប៊ូ​រុន​ឌី និង​ប្រទេសរ​វ៉ា​ន​ដា ជា​អាណានិគម​អឺរ៉ុប​ដែល​មានឈ្មោះ​ថា «Ruanda-Urundi» ។

ប្រទេស​ប៊ូ​រុន​ឌី បាន​ដណ្តើម​ឯករាជ្យ​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​វិញ​នៅ​ឆ្នាំ​១៩៦២ ។
-​ឈ្មោះ​ផ្លូវការ​សាធារណរដ្ឋ​ប៊ូ​រុន​ឌី ។
-​ទីក្រុង Bujumbura ។
-​ភាសាផ្លូវការ​បារាំង និង​គី​រុន​ឌី ។
-​ប្រធានាធិបតី Pierre Nkurunziza ។
-​អនុ​ប្រធានាធិបតី​ទី​១ Gaston Sindimwo​។
-​អនុ​ប្រធានាធិបតី​ទី​២ Joseph Butore ។
-​ទទួល​ឯករាជ្យ​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នៅ​ថ្ងៃ​ទី ១ កក្កដា ១៩៦២ ។
-​ផ្ទៃដី​សរុប ២៧.៨៣៤​គីឡូ​ម៉ែត្រការ៉េ ។
-​បរិមាណ​ទឹក​១០​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ១១.១៧៨.៩២១​នាក់ ។
-​ដង់ស៊ីតេ​ប្រជាជន ៣៤៨,៤៤​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ។
-GDP សរុប​ឆ្នាំ​២០១៤ គឺ​៨,៣៧៨​ពាន់​លាន​ដុល្លារ ។ មនុស្ស​មា្ន​ក់រក​ចំណូល​បានជា​មធ្យម​៩១០​ដុល្លារ ។
-​រូបិយប័ណ្ណ ហ្វ្រ​ង់​ប៊ូ​រុន​ឌី ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +២៥៧ ៕