ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​ដ្យូ​ម​នឹង​អស់ពី​ពិភពលោក​នៅ​ឆ្នាំ​2026

8 ឆ្នាំ មុន

អង់​ដ្យូ​ម​គឺជា​លោហធាតុ​ដ៏​កម្រ និង​ទន់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រ៉ែ​ស័ង្កសី ។ វា​ត្រូវ​បាន​គេ​រុករក​ឃើញ​ស្ទើរតែ​ទាំងស្រុង​នៅ​ប្រទេស​កា​ណា​ដា ចិន សហរដ្ឋអាមេរិក និង​ប្រទេស​រុ​ស្ស៊ី​។ លោហធាតុ​អង់​ដ្យូ​ម​ត្រូវ​បាន​គេ​ប្រើប្រាស់

អង់​ដ្យូ​ម​គឺជា​លោហធាតុ​ដ៏​កម្រ និង​ទន់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រ៉ែ​ស័ង្កសី ។ វា​ត្រូវ​បាន​គេ​រុករក​ឃើញ​ស្ទើរតែ​ទាំងស្រុង​នៅ​ប្រទេស​កា​ណា​ដា ចិន សហរដ្ឋអាមេរិក និង​ប្រទេស​រុ​ស្ស៊ី​។ លោហធាតុ​អង់​ដ្យូ​ម​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​កម្មវិធី​អេ​ឡិច​ត្រូ​និក​នានា​ដូច​ជា​ទូរទស្សន៍ LCD  និង​ទូរទស្សន៍​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេ​ក្រង់ កោសិកា​ថាមពល​ពន្លឺព្រះអាទិត្យ អំ​ពូ​ល LED និង​ថ្ម​ផ្សេង​ទៀត ។

លោហធាតុ​អង់​ដ្យូ​ម​មាន​អត្ថប្រយោជន៍ប្រើប្រាស់​ក្នុង​ការ​បង្កើត​លោហធាតុ Alloy  វេជ្ជសាស្ត្រ​រូបភាព និង​ក្នុង​ការ​ត្រួតពិនិត្យ​កំណាត់​នៃ​រ៉េ​អាក​ទ័​រ​នុយក្លេអ៊ែរ ។ តួនាទី​របស់​វា​ក្នុង​អេ​ក្រង់​អេ​ឡិច​ត្រូ​និក បាន​ជំរុញ​ឱ្យ​មានការ​ផលិត​កាន់តែ​ច្រើន​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​។ យ៉ាងណាមិញ​លោហធាតុ​អង់​ដ្យូ​ម​នឹង​ត្រូវ​បាត់បង់​ជា បណ្តើរ​ៗ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដោយសារ​តែ​មាន​លោហធាតុ​ថ្មី​បង្ហាញ​វត្តមាន ៕