ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មើលចុះ! សុទ្ធតែគ្រឿងក្នុងជ្រូក២​តោ​នក​ន្លះ​ត្រូវ​បាន​​ដុត​កម្ទេច​ចោល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥​បាន​ឃាត់​រថយន្តក្រុង​១​គ្រឿង ដឹក​គ្រឿងក្នុង​ជ្រូក​២​តោន​កន្លះ ត្រូវ​បាន​សហការ​ពេទ្យសត្វ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ជាយក្រុង​សិរី​សោភ័ណ…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥​បាន​ឃាត់​រថយន្តក្រុង​១​គ្រឿង ដឹក​គ្រឿងក្នុង​ជ្រូក​២​តោន​កន្លះ ត្រូវ​បាន​សហការ​ពេទ្យសត្វ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ជាយក្រុង​សិរី​សោភ័ណ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើរ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ជា​ការ​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិធានការ​ង​គ្គ​នាយកដ្ឋាន​គយ និង​រដ្ឋ​ករ​ហើយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់​រថយន្តក្រុង​១​គ្រឿង ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ 3B.3145 ដែល​សង្ស័យ​ដឹក​ទំនិញ​គ្មាន​ពន្ធ​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់​នាំ​យក​មក​ការិយាល័យ ដើម្បី​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​គ្រឿងក្នុង​ជ្រូក​ចំនួន​៤០​កេស នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​.​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់​រថយន្តក្រុង​១​គ្រឿង ដែល​សង្ស័យ​នាំ​មក​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើរ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​គ្រឿងក្នុង​ជ្រូក​ចំនួន​៤០​កេស ក្នុង​១​កេស​ទំងន់​៦៥​គីឡូក្រាម ដែល​គ្រឿងក្នុង​ជ្រូក​មាន​ពោះវៀនធំ ក្រពះ បេះដូង ត្រចៀក ក្រលៀន ដែល​ដឹក​គ្មាន​ច្បាប់ និង​គេចពន្ធ ហើយ​ដឹក​ខុស​លក្ខណៈ​បច្ចេកទេស​ខូចគុណភាព​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បន្ត​ដឹក​ចែកចាយ​លក់​នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ឃាត់​រថយន្តក្រុង​ដែល​សង្ស័យ​ដឹក​ទំនិញ​គេច​ត្រូវ​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​ដែល​គេចពន្ធ និង​ខូចគុណភាព​ទម្ងន់​២​តោន​កន្លះ​ត្រូវ​បាន​ប្រគល់​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ជាយក្រុង​សិរី​សោភ័ណ ចំណែក​ទំនិញ​គ្មាន​មាន​ក្រណាត់​៩​ដុំ​មាន​ទម្ងន់​៦៦៦​គីឡូក្រាម ដែល​គ្មាន​ពន្ធ​ត្រូវ​បានអោយ​ម្ចាស់​ចូល​បង់ពន្ធ​ជូន​រដ្ឋ ចំណែក​រថយន្ត​ដែល​ដឹក​ទំនិញគេចពន្ធ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ