ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​តា​លី​សាង​កំណត់​ត្រា​ពិភពលោក​ថ្មី ដែល​គ្មាន​ក្រុម​ជម្រើសជាតិ​ណាមួយ​ធ្វើ​បាន

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ អ៊ី​តា​លី ក្លាយជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​ដំបូង​គេ​បំផុត​ក្នុង​លោក ដែល​មិន​ស្គាល់​ពាក្យ​ថា «​ចាញ់​» ចំនួន​៣៧​ប្រកួត​

អ៊ី​តា​លី ៖ អ៊ី​តា​លី ក្លាយជា​ក្រុមបាល់ទាត់​ជម្រើសជាតិ​ដំបូង​គេ​បំផុត​ក្នុង​លោក ដែល​មិន​ស្គាល់​ពាក្យ​ថា «​ចាញ់​» ចំនួន​៣៧​ប្រកួត​ជាប់​គ្នា ក្រោយ​យកឈ្នះ​លើ​លី​ទុ​យ​អា​នី​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ប្រចាំ​តំបន់​អឺរ៉ុប កាលពី​យប់​ម្សិលមិញ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Mapei ៥​គ្រាប់​របស់​ម្ចាស់ផ្ទះ​អ៊ី​តា​លី សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Moise Kean ២​គ្រាប់​ម្នាក់ឯង​, ខ្សែបម្រើ Edgaras Utkus ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី និង​២​គ្រាប់​ផ្សេង​ទៀត​ដោយ​ខ្សែប្រយុទ្ធ Giacomo Raspadori និង​ខ្សែការពារ Giovanni Di Lorenzo​។

អ៊ី​តា​លី ដែល​ជា​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro 2020 ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ថ្មី ដោយ​ក្លាយជា​ក្រុម​ជម្រើសជាតិ​ដំបូង​គេ​លេង​៣៧​ប្រកួត​មិន​ទាន់​ស្គាល់​ចាញ់​ទាល់តែ​សោះ​។ ដោយ​ក្នុង​នោះ ឈ្នះ​២៨​ប្រកួត និង​ស្មើ​៩​ប្រកួត​ ។

ជាមួយ​លទ្ធផល​ជ័យជម្នះ​លើ​លី​ទុ​យ​អា​នី បាន​ធ្វើ​ឱ្យ​អ៊ី​តា​លី​ឈរ​កំពូល​តារាង​ពូ​ល C តាម​ពីក្រោយ​ដោយ​ស្វី​ស​, អៀរ​ឡង់​ខាងជើង​, ប៊ុល​ហ្គា​រី និង លើ​លី​ទុ​យ​អា​នី​៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=k60YzOcb1kM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ