ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​បារម្ភ​! អ្នកជំងឺ​កូ​វី​ដ​ម្នាក់​រត់គេច​ខ្លួន​ពី​កន្លែង​ព្យាបាល​រក​មិនឃើញ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុក​កោះ​ញែក បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ លុះ​រហូត​ដល់​ម៉ោង

ខេត្តមណ្ឌលគិរី ៖ អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ស្រុក​កោះ​ញែក បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ លុះ​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​រក​ឃើញ​អ្នកជំងឺ​ម្នាក់​នេះ​នៅឡើយ​ទេ ដែល​ជា​ហេតុ​កំពុង​តែ​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​។

លោក ស្តើង ផល្លា អភិបាលរង​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ករណី​អ្នកជំងឺ​កូ​វី​ដ​លួច​រត់​ចេញពី​កន្លែង​ព្យាបាល អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ព្យាយាម​តាម​រក​គាត់​ដើម្បី​ពន្យល់​អប់រំ​ឲ្យ​វិល​ត្រឡប់​ទៅ​ទទួល​ការ​ព្យាបាល​វិញ​។​ប៉ុន្តែ​ការ​តាម​រក​អ្នកជំងឺ​ខាងលើ​នេះ នៅ​មិន​ទាន់​មាន​តម្រុយ​ឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ស្វែងរក​ដល់​ផ្ទះ និង​ចំការ​ស្រែ​របស់​គាត់​ក៏​នៅ​តែ​រក​មិនឃើញ​ដដែល​។

គួរ​បញ្ជាក់​ថា អ្នកជំងឺ​ដែល​គេចវេស​ពី​មណ្ឌល​ព្យាបាល​ខាងលើ​នេះ មានឈ្មោះ ឆា​ម ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឈូ​ល ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នៅ​ទីរួមស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ