ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើលជំងឺ​នៅ​ភ្នំពេញ ​ក៏ដេកលើ​សួន​ច្បារ១យប់ លុះព្រឹកឡើង​ផ្អើ.លរង្វង់មូលកួចកាណុង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បុរស​វ័យ៥៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​សួនច្បារ​ក្បែរ​រង្វង់​មូល​កាំភ្លើង​គួ​ច​កាណុង​យ៉ាង​អ​

រាជធានីភ្នំពេញ ៖ ​បុរស​វ័យ៥៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​លើ​សួនច្បារ​ក្បែរ​រង្វង់​មូល​កាំភ្លើង​គួ​ច​កាណុង​យ៉ាង​អ​ណោ​ច​អ​ធ័​ម ខណៈ​ដែល​​បុរសរងគ្រោះ​​បាន​ជិះ​រថយន្តឈ្នួល​​ចេញ​​ពី​កន្លែងធ្វើការ​នៅ​ឯ​ខេត្តស្ទឹងត្រែង​ ក្នុង​គោលបំណង​មក​មន្ទីរ​ពេទ្យ​​នៅភ្នំពេញ ដើម្បី​​ពិនិត្យ​ជំងឺ ហើយ​បន្ត​ដំណើរ​ទៅ​ផ្ទះ​នៅ​ឯខេត្តព្រៃវែង​​នោះ ​។ នៅពេលហេតុការណ៍បែបនេះកើតឡើង គេឃើញ​កូន​ស្រី​របស់​​បុរសរងគ្រោះ​​ចំនួន​២​នាក់​មក​ដល់​កន្លែងកើតហេតុ បាន​ត្រឹមតែ​យំ​អោប​ស.ព​ឪពុកគួរ​ឱ្យសង្វែគ​ ​។

​ហេតុការណ៍​​ខាងលើ​នេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៩ កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​សួនច្បារ​ខាងត្បូង​រង្វង់​មូល​កាំភ្លើង​គួ​ច​កា​ណុ​ង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ម៉ា​ន់ ណៃ ភេទប្រុស អាយុ​៥៥​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​រមាស​គ ឃុំគោ​ខ្ចក ស្រុក​កំ​ពង​ត្របែក ខេត្តព្រៃវែង​ ។​

​តាម​ប្រភព​ដដែលបានបន្តថា មុន​ពេល​កើតហេតុ កាលពី​ល្ងាច​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២១​ ម្សិលមិញ​នេះ បុរស​រង​គ្រោះ​បាន​ជិះ​រថយន្តឈ្នួល​មួយ​គ្រឿង​​ចេញ​ពី​ខេត្តស្ទឹងត្រែង​ដែល​ជា​កន្លែងធ្វើការ​របស់​គាត់ ក្នុងគោលបំណង​​មក​កាន់​ភ្នំពេញ ដើម្បី​​ពិនិត្យ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់ រួច​ទើប​បន្ត​ដំណើរ​ទៅ​ផ្ទះ​វិញ​ឯ​ខេត្តព្រៃវែង​ ​។ ខណៈ​​ពេល​ដែល​ចុះ​ពី​រថយន្តឈ្នួល​​ បុរសរងគ្រោះ​ក៏​បាន​​មក​អង្គុយ​លើ​សួនច្បារ​រហូត​ដល់​យប់ និង​សម្រាក​មួយ​យប់​នៅ​លើ​សួន​មិន​ទៅ​ណា​ឡើយ លុះ​ព្រឹក​ឡើង​ក៏​ឃើញ​នៅ​អង្គុយ​កន្លែង​ដដែល​មិន​ទាន់​ឃើញ​ទៅ​ណា​ឡើយ​ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​​កើតហេតុ​ គេ​ក៏​បានឃើញ​បុរស​រង​គ្រោះ​ដេក​នៅ​លើ​ស្មៅ​មិន​កំរើក ដោយ​មានការ​សង្ស័យ​ អ្នក​នៅ​ក្បែរ​ខាង​ក៏​បាន​ទៅ​មើល​ ទើបបាន​ដឹង​ថា ​បុរសរងគ្រោះ​ស្លា.ប់​បាត់​ទៅ​ហើយ និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​ ។ ​ភ្លាមៗ​នោះ​ កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ឃើញ​មានកូន​ស្រី​របស់​ជន​រង​គ្រោះ​ចំនួន​២​នាក់ ​រួមទាំង​​សាច់ញាតិ​​នាំ​គ្នា​មក​ដល់​យំ​អោប​ស.ព​ឪពុក​​គួរ​ឱ្យសង្វែគ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​ខណ្ឌដូនពេញ​សហការ​ជាមួយ​គ្រូពេទ្យ​ចុះ​យក​សំណាក​រក​វីរុស​កូ​វី​ដ​១៩ ​លទ្ធផល​អវិជ្ជមាន និង​បាន​បញ្ជាក់​ថា បុរស​រង​គ្រោះ​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ​ គឺ​​ជំងឺ​ទឹកនោមផ្អែម និង​តម្រងនោម​។ បន្ទាប់ពីពិនិត្យ​រួច​ ​សមត្ថកិច្ច​បាន​ប្រគល់​ស.ព​បុរសរងគ្រោះ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ