ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​កម្ពុជា​ជុំ​ទី​២ នឹង​ប្រើ​រូបមន្ដ​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​ប្រើ​រូបមន្ដ​ថ្មី​សម្រាប់​ការ​ប្រកួត​ជុំ​ទី​២ នៃ​លី​គ​

​រាជធានី​ភ្នំពេញ​ ៖ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​ប្រើ​រូបមន្ដ​ថ្មី​សម្រាប់​ការ​ប្រកួត​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ដោយ​នឹង​ប្រើ​រូបមន្ដ​ប្រកួត Top 8 (៨​ក្រុម​កំពូល​តារាង​) និង 5 Bottom (៥​ក្រុម​បាត​តារាង​) បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​១ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

ការ​បញ្ជាក់​ខាងលើ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ចាប់ឆ្នោត​ត្រៀម​ប្រកួត​ជុំ​ទី​២ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា​ កន្លង​មកនេះ​។ ចំពោះ​ការ​ប្រកួត​ជុំ​ទី​១ គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥-​កញ្ញា ហើយ​ក្រោយ​បញ្ចប់​ជុំ​ទី​១ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ៨​ក្រុម​កំពូល​តារាង នឹង​ទទួល​បាន​កៅអី​វិល​ជុំរក​ម្ចាស់​ពាន នៅ​ជុំ​ទី​២ ខណៈ៥​ក្រុម​បាត​តារាង នឹង​ត្រូវ​ប្រកួត​ជម្រុះ​រក​ក្រុម​ធ្លាក់​ទៅ​លេង​លី​គ​ទី​២ នា​ឆ្នាំ​ក្រោយ​។ ការ​ប្រកួត​ជុំ​ទី​២ គ្រោង​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១៨ ខែកញ្ញា​ខាង​មុខ​។

សម្រាប់​ការ​ប្រកួត​ជុំ​ទី​២ ដែល​នឹង​គ្រោង​ដំណើរការ​ប្រកួត​នា​ថ្ងៃ​ទី​១៨ ខែកញ្ញា​ខាង​មុខ ដោយ​ក្រុម​ឈរ​លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​៨ ក៏​ដូច​ជា​ក្រុម​ឈរ​លេខ​រៀង​ទី​៩ ដល់​លេខ​រៀង​ទី​១៣ នឹង​ត្រូវ​ប្រកួត​តាម​រូបមន្ដ​ដែល​បាន​កំណត់​តែ ១​ជុំ​ប៉ុណ្ណោះ ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ជ័យ​លា​ភី ក៏​ដូច​ជា​ក្រុម​ដែល​ត្រូវ​កាត់​ចេញពី​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២២​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ដ្រី CNCC​។

ចំពោះ​កម្មវិធី​ចាប់ឆ្នោត​ខាងលើ គឺជា​ការ​ចាប់ឆ្នោត​ចំណាត់ថ្នាក់ និង​ទីតាំង​លេខ​រៀង ដើម្បី​សម្គាល់ និង​បែងចែក​ទៅ​តាម​កម្មវិធី​ប្រកួត​ជុំ​ទី​២ សម្រាប់​ក្រុម​ឈរ​លេខ​រៀង​ទី​១ ដល់​លេខ​រៀង​ទី​៨ និង​ក្រុម​ឈរ​លេខ​រៀង​ទី​៩ ដល់​លេខ​រៀង​ទី​១៣ ដើម្បី​ងាយស្រួល​ដល់​ក្រុម​នីមួយ​ៗ ក្នុង​ការ​ត្រៀមខ្លួន​ការ​ប្រកួត​បន្ដបន្ទាប់​របស់​ខ្លួន នៅ​ជុំ​ទី​២ ពិសេស​ក្នុង​ករណី​ក្រុម​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​តាម​ខេត្ត​តែ​ម្ដង​។

បច្ចុប្បន្ន​ លី​គ​កំពូល​កម្ពុជា ទើប​ដំណើរការ​ប្រកួត​បាន​១២​ស​ប្ដា​ហ៍ ខណៈ​សល់​ការ​ប្រកួត​មួ​យស​ប្ដា​ហ៍​ទៀត ទើប​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​១​។ ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន ក្រុម​វិសាខា កំពុង​ឈរ​កំពូល​តារាងមាន​២៥​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹង​កេ​ត មាន​២៤​ពិន្ទុ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរ​លេខ​៣ និង​លេខ​៤ មាន​២២​ពិន្ទុ​ស្មើគ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ