ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ជ្រូក-មាន់ គ្រឿងក្នុង និង​ប្រហិត​ជិត​៣​តោន​កំពុង​ផ្ទេរ​នៅ​ក្បែរ​ព្រំដែន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សាច់​ជ្រូក សាច់​មាន់ គ្រឿងក្នុង និង​ប្រហិត​ចម្រុះ សរុប​ជិត​៣​តោន បាន​ត្រូវ​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ​ធ្វើការ​បង្ក្រាប កាលពី

ខេត្តបន្ទាយមានជ័យ ៖ សាច់​ជ្រូក សាច់​មាន់ គ្រឿងក្នុង និង​ប្រហិត​ចម្រុះ សរុប​ជិត​៣​តោន បាន​ត្រូវ​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ក្បែរ​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ក្នុងភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

ការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ដែល​មាន​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​ពី​សត្វ រួម​ជាមួយ​កងកម្លាំង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន ។

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ថ្លែង​ថា ការ​បង្ក្រាប​នេះ គឺជា​ការ​ទប់ស្កាត់​បទល្មើស​ដែល​មាន​ដើម​ក​កំណើត​ពី​សត្វ ការពារ​ជំងឺឆ្លង​រាលដាល​ក្នុងស្រុក និង​លើកកម្ពស់​គុណភាព​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ឲ្យ​មាន​ទីផ្សារ ។ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​២​គ្រឿង​ពាក់​ផ្លា​ក​លេខ​ថៃ បើកបរ​នៅ​លើ​ទឹ​ដី​ក​កម្ពុជា​ក្បែរ​ព្រំដែន ។ លុះ​នៅ​ពេល​ឆែកឆេរ​ឃើញ​មាន សាច់​ជ្រូក សាច់​មាន់ ស្លាបមាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ សរុប​ទម្ងន់​ជិត​៣​តោន ដែល​ឈ្មួញ​ថៃ​និង​កម្ពុជា​កំពុង​ផ្ទេរ​នៅ​ក្បែរ​ព្រំដែន និង​ក្បែរ​ច្រក​ទ្វារ​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក​។

ព្រឹ

ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា តាម​ការ​ពិនិត្យ ផលិតផល​ដើម​កំណើត​ពី​សត្វ​ជិត​៣​តោន ដែល​ឈ្មួញ​ថៃ​និង​ខ្មែរ​ឃុបឃិត​គ្នា​នាំ​ចូល​មកនេះ គ្មាន​លិខិតអនុញ្ញាត លក្ខណៈ​បច្ចេកទេស ហើយ​ខូចគុណភាព​ទៀត និង​ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ជាយក្រុង​សិរី​សោភ័ណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ