ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ រាយខ្សែភ្លើងតឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯង នៅស្រុកស្វាយទាប

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសម្នាក់ រាយខ្សែភ្លើង តឆក់ត្រី នៅក្នុងស្រះ ក្រោយផ្ទះ តែភ្លាត់ស្នៀត បានឆក់ខ្លួនឯង។ ករណីនេះ បានកើតឡើង…

ខេត្តស្វាយរៀង៖ បុរសម្នាក់ រាយខ្សែភ្លើង តឆក់ត្រី នៅក្នុងស្រះ ក្រោយផ្ទះ តែភ្លាត់ស្នៀត បានឆក់ខ្លួនឯង។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ១៥នាទី រសៀលថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ២០២១ នៅ​ស្រះក្រោយផ្ទះ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

​សមត្ថ​កិច្ច​បាន​ឲ្យដឹ​ងថា ជនរងគ្រោះ ឈ្មោះ អ៊ុំ សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ ជា​កម្មកររោងចក្រ មានទីលំនៅភូមិ និងផ្ទះកើតហេតុខាងលើ។

ប្រជាពលរដ្ឋរស់នៅក្បែផ្ទះកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះតខ្សែភ្លើង​ចេញ​ពី​ផ្ទះរាយ​ខ្សែភ្លើងច្នៃ ដើម្បី​ឆក់ត្រី នៅក្នុងស្រះ ក្រោយផ្ទះរបស់គាត់ ដើម្បីយកត្រីធ្វើម្ហូប។ ខណៈកំពុងតែរាយខ្សែ និងតប្រដាប់ឆក់ត្រី ដើរដល់មាត់ស្រះ មិនដឹងយ៉ាងម៉េចស្រាប់តែឆក់ខ្លួនឯង ដួលធ្លាក់ចូលទៅក្នុងទឹកស្រះ រងគ្រោះ​ធ្ងន់ធ្ងរ។ ពេលនោះ អ្នកជិត​ខាង ក៏រត់ទៅបិទ​បារ៉ែតភ្លើង ហើយរត់ទៅស្រង់ជនរងគ្រោះ មកលើគោក រួចស្រែកឆោឡោ ហៅអ្នកភូមិ ឲ្យមកជួយ ហើយ​យកជនរងគ្រោះ ទៅកប់នៅក្នុងដីខ្សាច់ សង្គ្រោះបឋម ខ្លះជួយធ្វើចលនាបេះដូង ខ្លះរាយការណ៍ ទៅសមត្ថកិច្ច ហើយខ្លះ​ទូរសព្ទហៅរថយន្តសង្គ្រោះ។ ក៏ប៉ុន្តែយឺតពេលទៅហើយ ពេលក្រុមគ្រូពេទ្យ មកដល់ ជនរងគ្រោះបានបាត់បង់ជីវិត​ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានប្រពន្ធ និងមានកូន ៣នាក់។ ចំណែកប្រពន្ធ មានមុខរបរជាកម្មការិនីរោងចក្រ នៅក្រុងបាវិត។ ពេលត្រឡប់មកដល់ផ្ទះ គឺទើបដឹងថា ប្តី​របស់​គាត់បានបាត់បង់ជីវិត។

ក្រោយពីក្រុមគ្រូពេទ្យពិនិត្យធ្វើកោសល្យវិច្ច័យ និងយកសំណាក ធ្វើតេស្តរហ័ស ហើយ​លទ្ធផលអវិជ្ជមានកូវីដ១៩ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ វ៉ាន់ ប៊ុនធឿន​