ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានអត្ថបទនេះហើយ អ្នកនឹងលែងជឿពាក្យគេថា “ឯកាម្នាក់ឯង មិនស្លា.ប់ទេ”

2 ឆ្នាំ មុន

ការសិក្សាបានបង្ហាញថា ភាពឯកាអាចធ្វើឲ្យអត្រានៃការស្លាប់ដោយជម្ងឺបេះដូង កើនឡើងដល់ទៅពីរដង។ នេះជាការស្រាវជ្រាវ ដែលទើបតែចេញលទ្ធផលនាពេលថ្មីៗនេះ ដោយសិស្សថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលបេះដូង នាសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាក។ ការសិក្សានេះបានរកឃើញថា…

ការសិក្សាបានបង្ហាញថា ភាពឯកាអាចធ្វើឲ្យអត្រានៃការស្លាប់ដោយជម្ងឺបេះដូង កើនឡើងដល់ទៅពីរដង។ នេះជាការស្រាវជ្រាវ ដែលទើបតែចេញលទ្ធផលនាពេលថ្មីៗនេះ ដោយសិស្សថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលបេះដូង នាសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាក។

ការសិក្សានេះបានរកឃើញថា ការរស់នៅម្នាក់ឯងកំពុងតែមានភាពកើនឡើងនៅក្នុងសង្គមសព្វថ្ងៃ។ ភាពឯកានេះបានធ្វើឲ្យមានអត្រាស្លាប់មុនអាយុដល់ទៅពីរដងនៅលើស្ត្រី ហើយក្បែរនឹងពីរដងនៅលើបុរស។ ទាំងបុរសនិងស្រ្តី ដែលមានអារម្មណ៍ថាខ្លួនឯងឯកា ងាយប្រឈមមុខនឹងចេញរោគសញ្ញាថប់អារម្មណ៍និងធ្លាក់ទឹកចិត្ត ជាងមនុស្សធម្មតាដល់ទៅបីដង។

សិស្សថ្នាក់បណ្ឌិត Anne Vinggaard Cristensen បានថ្លែងនៅ EuroHearthCare ថា៖ “ភាពឯកាកំពុងតែកើនឡើងនៅក្នុងសង្គមយើងបច្ចុប្បន្ន។ ការសិក្សាស្រាវជ្រាវមុននេះបានបង្ហាញថា ភាពឯកានិងការដកខ្លួនចេញពីសង្គម មានការពាក់ព័ន្ធជាមួយនឹងជម្ងឺសរសៃឈាមបេះដូង និង ស្រ្តូក។ វាជាកត្តាសំខាន់ធ្វើឲ្យប្រឈមនឹង ការស្លាប់មុនអាយុ បញ្ហាផ្លូវចិត្ត និង ការធ្លាក់ចុះនូវគុណភាពជីវិត ទាំងទៅលើបុរសនិងស្រ្តី។”

ការប្រាស្រ័យទាក់ទងគ្នាគឺពិតជាសំខាន់។ ដូចនេះ យើងគ្រប់គ្នាគួរមានទំនាក់ទំនងល្អនៅក្នុងសង្គម ដើម្បីឲ្យជីវិតកាន់តែប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ