ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​នាំ​ស្រា​ចូល​ប្រទេស​14​ដប​ត្រូវ​ចាប់ខ្លួន

8 ឆ្នាំ មុន

វេ​ប​សាយ «​ឌឹ​អេក​ប្រេស​ទ្រី​ប៊ូ​ន​» បាន​ផ្សាយ​យោង​តាម​ប្រភព​ព័ត៌មាន «​សា​អូឌីត ប្រេស​អេ​ជេន​ស៊ី » (SPA) របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ថា កាល​បី​ពេល ថ្មី​ៗ​កន្លង​មក​បុរស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម្នាក់​ត្រូវ​ចាប់ខ្លួន

វេ​ប​សាយ «​ឌឹ​អេក​ប្រេស​ទ្រី​ប៊ូ​ន​» បាន​ផ្សាយ​យោង​តាម​ប្រភព​ព័ត៌មាន «​សា​អូឌីត ប្រេស​អេ​ជេន​ស៊ី » (SPA) របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ថា កាល​បី​ពេល ថ្មី​ៗ​កន្លង​មក​បុរស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម្នាក់​ត្រូវ​ចាប់ខ្លួន ខណៈ​ពេល​ព្យាយាម​យក​ស្រា​១៤​ដប​ចូល​ប្រទេស ក្នុង​ពេល​ធ្វើ​ដំណើរ​ពី​ប្រទេស​បា​រ៉ែ​ន ឆ្លងកាត់​ស្ពាន «King Fahd » ដែល​ត​ភ្ជាប់​ប្រទេស​ទាំង​២ ។

លោក​ហ្វា​ហា​ដ ឌូ​ហ្វា​ល​ឡា អាល់​អូ​តៃ​ប៊ី   ប្រធាន​គយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ឱ្យ​ដឹង​ថា ពេល​មន្ត្រី​ត្រួតពិនិត្យ​បុរស​នោះ​ប្រទះ​ឃើញ​ដប​ស្រា​ជា​ច្រើន​ម៉ាក​រុំ​បង់​ស្អិត​នៅ​ជុំវិញ​ភ្លៅ និង​កំភួនជើង​ទាំង​សងខាង ។

គ្រឿង​ស្រវឹង​ជា​វត្ថុ​ត្រូវ​ហាមឃាត់​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រសិនបើ​លួច​នាំ​ចូល និង​ស្ថិត​ក្នុង​ការ​កាន់កាប់​នឹង​ត្រូវ​ទទួលទោស​វាយ​នឹង​រំពាត់ ឬ​ដាក់គុក ។ កាលពីមុន​នាយកដ្ឋាន​ពន្ធគយ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត រឹបអូស​ស្រា​ចំនួន​៤១៥​ដប ដែល​លាក់​ទុក​នៅ​តាម​ចន្លោះ ផ្សេង​ៗ​របស់​រថយន្ត​មួ​​យ​គ្រឿង​នាំ​ចូល​ពី​បា​រ៉ែ​ន រួម​ទាំង​ស្រា​ចំនួន​៨៣​លី​ត្រ​លាក់​ទុក​ក្នុង​ធុងសាំង​មួយ​របស់​រថយន្ត​ដឹក​ទំនិញ ។

កាលពី​ខែវិច្ឆិកា ២០១៥ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​ព្យាយាម​យក​ស្រា​បៀរ​៤៨.០០០​កំប៉ុង ចូល​ប្រទេស​ដោយ​ផ្ទុក​នៅ​ក្នុង​សម្បក​កេស​ទឹកក្រូច ៕