ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាង 200 លាន​នាក់​កាត់​ច្រឹប​ប្រដាប់​ភេទ​តាម​ប្រពៃណី

8 ឆ្នាំ មុន

AFP ផ្សាយ​ដោយ​យោង​តាម​របាយការណ៍​ពី​អង្គការ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោកមាន​ក្មេង​ស្រី និង​នារី​យ៉ាងតិច​២០០​លាន​នាក់ ឆ្លងកាត់​ការ​កាត់​ច្រឹប​អវយវៈ​ភេទ

AFP ផ្សាយ​ដោយ​យោង​តាម​របាយការណ៍​ពី​អង្គការ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោកមាន​ក្មេង​ស្រី និង​នារី​យ៉ាងតិច​២០០​លាន​នាក់ ឆ្លងកាត់​ការ​កាត់​ច្រឹប​អវយវៈ​ភេទ ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី ។ ជាង​ពាក់កណ្តាល​នៃ​ចំនួន​នោះ រស់នៅ​ប្រទេស​អេ​ហ្ស៊ី​ប អេ​ត្យូ​ពី និង​ឥណ្ឌូ​ណេ​ស៊ី ។ ចំណែក​នៅ​សូ​ម៉ា​លី ហ្គី​ណេ និង​ជី​បូ​៊​ទី នៅ​តែ​ជា​ប្រទេស​ដែល​មានការ​ច្រឹប​អវយវៈ​ភេទ​ក្នុង​អត្រា​ខ្ពស់​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស ផ្សេង​ៗ​ទៀត​លើ​ពិភពលោក ។

អង្គការសហប្រជាជាតិ​(UN) បច្ចុប្បន្ន​កំពុង​ចាត់វិធានការ​បញ្ឈប់​ប្រពៃណី​ទំនៀមទម្លាប់​កាត់​ច្រឹប​អវយវៈ​ភេទស្ត្រី​ឱ្យ​ជោគជ័យ​តាម​ទិស​ដៅ​ដែល​គ្រោងទុក​នៅ​ក្នុង​ឆ្នាំ​២០៣០ ។ ទិស​ដៅ​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ថ្មី ដែល​ទទួល​ការ​ធានា​ពី​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ។

សម្រាប់​របាយការណ៍​ចុង​ក្រោយ​របស់​យូ​នី​សេ​ហ្វ ឱ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​២០០​លាន​នាក់ ក្លាយជា​ជន​រង​គ្រោះ​ពី​ការ​ច្រឹប​អវយវៈ​ភេទ​ស្រី្ត​នោះ ចំនួន​៤៤​លាន​នាក់ ជា​ក្មេង​ស្រី​អាយុ​ក្រោម​១៤​ឆ្នាំ និង​នៅ​ក្នុង​ចំនួន​៣០​ប្រទេស ដែល​បាន​ប្រតិបត្តិ​ទំនៀមទម្លាប់​ច្រឹប​អវយវៈ​ភេទស្ត្រី រីក​រាលដាល​ខ្លាំង​បំផុត ។ ក្មេង​ស្រី​ភាគច្រើន​ដែល​ត្រូវ​គេ​ច្រឹប​ប្រដាប់​ភេទ​មាន​អាយុ​ក្រោម​៥​ឆ្នាំ ខណៈ​ពេល​អង្គការ​យូ​នី​សេ​ហ្វ​ប្រកាស​ថា ការ​ប្រតិបត្តិ​បែប​នេះ គឺជា​ការ​ល្មើស​លើ​សិទ្ធិ​កុមារ ។

លោក​ក្លាវ​ឌៀ ខេ​ប​ប៉ា ប្រធាន​ក្រុម​អ្នក​រៀបចំ​របាយការណ៍​រៀបរាប់​ថា ប្រទេស​សូ​ម៉ា​លី ហ្គី​ណេ និង​ជី​ប៊ូ​ទី  កំពុង​ប្រតិបត្តិ​ទំនៀមទម្លាប់​ច្រឹប​ប្រដាប់​ភេទ​នារី​យ៉ាង​រីក​ដុះដាល​នៅ​ក្នុង​ប្រទេស​ទាំង​៣​នោះ ។ ការ​កាត់​ច្រឹប​អវយវៈ​ភេទស្ត្រី គឺ​ក្នុង​អត្រា​៩​នាក់ ក្នុង​ចំណោម​១០​នាក់  ហើយ​សូ​ម៉ា​លី​ខ្ពស់​ដល់​៩៨% ហ្គី​ណេ​៩៧% និង​ជី​ប៊ូ​ទី​៩៣%៕