ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ប្រកាស​ឱ្យ​ផ្អាក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ជា​បន្ទាន់

2 ឆ្នាំ មុន
  • ព្រះសីហនុ

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បាន​ប្រកាស​ជា​បន្ទាន់​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទូក​ចូល​ទៅ​ក្នុង​លំហ​សមុទ្រ ដោយសារ​តែ​មាន​ខ្យល់ រលក​ធំ​ៗ នឹង​កើត​មាន​ឡើង​នៅ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បាន​ប្រកាស​ជា​បន្ទាន់​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទូក​ចូល​ទៅ​ក្នុង​លំហ​សមុទ្រ ដោយសារ​តែ​មាន​ខ្យល់ រលក​ធំ​ៗ នឹង​កើត​មាន​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា​នេះ​។

លោក គួ​ច ចំរើន បាន​ថ្លែង​ថា «​ជំរាប​ជូន​ឯកឧត្តម អស់លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ​ជំនាញ អភិបាលក្រុង​-​ស្រុក បើ​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​រសៀល​នេះ នឹង​មាន​ខ្យល់​រលក​សមុទ្រ​ធំ ចឹ​ង​ខ្ញុំ​សម្រេច​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទូក កាណូត ចូល​ទៅ​ក្នុង​លំហ​សមុទ្រ​»​។

លោក គួ​ច ចំរើន បន្ត​ថា អ្នក​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ក៏​ត្រូវ​ផ្អាក ការ​ចេញ​ទៅ​ប្រកប​របរ​របស់​ប្រជា​នេសាទ​ក៏​ត្រូវ​ផ្អាក និង​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជូនដំណឹង​ទៅ​ដល់​ក្រុម​គ្រួសារ​អ្នក​ដែល​នៅ​លើគោក ឱ្យ​រក​មធ្យោបាយ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ឱ្យ​ប្រជា​នេសាទ ដែល​កំពុង​នៅ​ក្នុង​លំហ​សមុទ្រ ត្រូវធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ដើម្បី​ចៀស​ពី​គ្រោះថ្នាក់​ដោយសារ​ខ្យល់​រលក​សមុទ្រ​ធំ​ៗ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ