ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃពលករ​ខ្មែរ​ត្រឡប់​ពី​​ថៃ​​ក្នុងភូមិ​សា​ស្ត្រខេត្តបន្ទាយមានជ័យ​​មាន​៣២៥​នាក់ និងរក​ឃើញ​វិជ្ជមាន​កូ​វី​ដ​​១៨​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ព្រឹត្តិការ​២០ កុម្ភៈ ២០២១ មាន​ចំនួន​៦៤,៣៦៤​នាក់ ។ ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៧…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ព្រឹត្តិការ​២០ កុម្ភៈ ២០២១ មាន​ចំនួន​៦៤,៣៦៤​នាក់ ។


ដោយ​យោង​តាម​របាយការណ៍​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ រយៈពេល​១​ថ្ងៃ មាន​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​កម្ពុជា​វិញ តាម​ច្រក​២ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក មាន​ចំនួន​៣២៥​នាក់ ស្រី​១៤៥​នាក់ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១៨​នាក់ ស្រី​១០​នាក់ ។

ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា វិញ​មាន​ចំនួន​៦៤,៣៦៤​នាក់ ស្រី​២៨.៨១៥​នាក់ និង​ពលករ​ខ្មែរ​ដែល​បាន​ពិនិត្យ​សុខភាព​យក​សំណាក​មាន​ចំនួន​៥៥.៧២៤​នាក់ ស្រី​២៤.៤៥៣​នាក់ ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​តាម​មូលដ្ឋាន​ខ្លួន មាន​ចំនួន​៥៩.៤៥៩​នាក់ ស្រី​២៦.៦៩០​នាក់ និង​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៤៣.០៨៨​នាក់ ស្រី​២០.៣៧៧​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​កូ​វី​ដ​១៩ មាន​ចំនួន​៥.១៨៣​នាក់ ស្រី​២.២៥៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ