ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ទៅ​ជីកដី​ដំបូក បែរជា​ត្រូវ​ដី​បាក់​សង្កត់ពីលើ​ចំ​ក្បាល​ស្លា​.​ប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ទៅ​ជីកដី​ដំបូក​យក​មក​បិទ​ឡ​ដុត​ធ្យូង ហើយ​ក៏​ត្រូវ​ដីដំបូក​បាក់​សង្កត់ពីលើ​តែ​ម្តង ហេតុការណ៍​នេះ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ទៅ​ជីកដី​ដំបូក​យក​មក​បិទ​ឡ​ដុត​ធ្យូង ហើយ​ក៏​ត្រូវ​ដីដំបូក​បាក់​សង្កត់ពីលើ​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​តា​គង់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈ​ន់ ឈៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ភ្នំស្រុក បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ជីកដី​ដំបូក​នៅ​ចំណុច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​តែ​ម្នាក់ឯង ដើម្បី​យក​ដី​មក​បិទ​ឡ​ដុត​ធ្យូង ប៉ុន្តែ​ខណៈ​ពេល​កំពុង​តែ​ជីក​នោះ ក៏​ស្រាប់តែ​ដីដំបូក​ដែល​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ​បាន​បាក់​ធ្លាក់​មក​សង្កត់​ចំ​ក្បាល​ជន​រង​គ្រោះ​តែ​ម្តង បណ្តាល​ឲ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​បាក់​ដី​ធ្លាក់​សង្កត់​ជន​រង​គ្រោះ​នោះ គ្មាន​អ្នក​ណា​ដឹង និង​ជួយ​នោះ​ទេ លុះ​ពេល​ប្រពន្ធ​ដើរទៅ​មើល​ប្តី ក៏​ស្រាប់តែ​ឃើញ​ប្តី​ដេក​ស្លា​.​ប់​ផ្គាប់​មុខ​ដោយ​មាន​ដីដំបូក​ដ៏​ធំ​សង្កត់ពីលើ​ក្បាល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ