ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេចុងភៅ​ម្នាក់​ចេញពី​បើក​ថ្នាំ​នៅ​ពេទ្យ​រុ​ស្ស៊ី​​ ជួបគ្រោះអកុសល​ក្បែរ​ផ្សារ​សុ​វ​ណ្ណា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជា​មេ​ចុងភៅ​​មួយរូប ខណៈ​ជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗ​ ស្រាប់តែដួលតាមផ្លូវក្បែរ​ផ្សារសុវណ្ណា​ បណ្តាល​ឱ្យ

​រាជធានីភ្នំពេញ ៖ បុរស​ជា​មេ​ចុងភៅ​​មួយរូប ខណៈ​ជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗ​ ស្រាប់តែដួលតាមផ្លូវក្បែរ​ផ្សារសុវណ្ណា​ បណ្តាល​ឱ្យបាត់បង់ជីវិតភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសរងគ្រោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង​ចេញពី​បើក​ថ្នាំ​ទឹកនោមផ្អែម និង​លើសឈាម​ នៅ​មន្ទីរពេទ្យ​មិត្ត​ភា​ពខ្មែរ-សូ​វៀត រួច​​ធ្វើដំណើរ​ទៅ​​ជិត​ដល់​កន្លែងធ្វើការ​នៅ​ម្តុំ​មុខ​ផ្សារ​សុ​ណ្ណាទៅហើយ ស្រាប់​តែ​ជួប​គ្រោះ​អកុសលបែបនេះតែម្តង ។​

ហេតុការណ៍​ខាងលើ​​នេះ​​​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ B៧៣ តាមបណ្តោយ​ផ្លូវ​លេខ​១៩៩ (​ខាងកើត​ផ្សារ​សុ​វ​ណ្ណា​) ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​នគរបាល​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះឈ្មោះ លឹ​ម យៃ អាយុ៥១​ឆ្នាំ មុខរបរ​ជា​មេ​ចុងភៅ​នៅ​ហាង​ផាក​កាហ្វេ ស្នាក់​នៅ​ម្តុំ​ផ្សារ​កណ្តាល មានស្រុក​កំណើត​ភូមិ​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​​តាម​ប្រភពដដែលបាន​ឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ បុរសរង​គ្រោះ​បាន​ជិះ​ម៉ូ​តូមួយគ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ ស៊េរី​ឆ្នាំ ២០១៥ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១CZ-៨៥៧៧ ធ្វើដំណើរ​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុងគោល​​បំណង​ទៅកន្លែងធ្វើការ នៅ​មុខ​ផ្សារ​សុ​វ​ណ្ណា​ ។ លុះមក​ដល់​មុខ​ផ្ទះ​ខាងលើ ជិត​ដល់​កន្លែងធ្វើការ​ទៅ​ហើយ​ ស្រាប់តែ​ដួល​ម៉ូតូ ​និង​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​មូលហេតុ​អ្វី​ឡើយ ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នេះ​ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ផ្ទះ​ក្បែរ​ខាង និង​កម្លាំង​មាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ ចុះ​មក​ដល់​កន្លែងកើតហេតុ ​យក​​ភួយ​ទៅ​គ្របលើស.ពជនរងគ្រោះ​​ និង​ចងខ្សែរ​បិទផ្លូវ មិន​អោយ​អ្នកដំ​ណើរ​ឆ្លងកាត់ ដើម្បី​ទុក​អោយ​កម្លាំង​ជំនាញ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​។

​តាម​ប្រភពដដែលបានបន្តទៀតថា ​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំងឺ​ទឹក​នោ​ម​​ផ្អែម និង​លើសឈាម​ប្រចាំ​កាយ ដោយ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្តុំ​ផ្សារ​កណ្តាល មក​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រួច​ហើយ​ ក៏ជិះ​ម៉ូតូ​ទៅ​កន្លែងធ្វើការ​នៅ​មុខ​ផ្សារ​សុ​វ​ណ្ណា ខណៈ​ជិត​ដល់​ទៅ​ហើយ​ ក៏​ស្រាប់តែដួល​ស្លា.ប់​បាត់បង់​ជីវិត​តាម​ផ្លូវ​យ៉ាង​អាណោ​ច​អាធ័​ម​បែប​នេះ​ម្តង​ ។ ពេលនោះ ​ក៏​មាន​វត្តមាន​ក្រុម​គ្រួសារ​សាច់ញាតិ​របស់ជនរងគ្រោះ​​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូ​ដ្ឋា​ន​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​រក​វីរុស​កូ​វី​ដ​១៩ តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន ទើបប្រគល់​​ទៅ​អោយ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ធ្វើការពិនិត្យ និង​ធ្វើ​​កោសល្យ​វិ​ច្ច័​ទៅ​លើ​ស.ព​បុរស​ជា​មេ​ចុងភៅ​ ដោយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​​បាត់បង់​ជីវិត ដោយសារ​គាំងបេះដូង ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ច​ជំនាញក៏ប្រគល់​ស.ព​ជនរងគ្រោះ​​​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ