ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ទុក​ពេល​១៥​ថ្ងៃ​ឱ្យ​គ្រួសារ​មួយ​រុះរើ​ខ្លួនឯង ពុំ​ដូច្នោះ​ទេ​នឹង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ក្នុង​ការ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ ដែល​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មានផ្ទះ​រស់នៅ និង​សង់

ក្រុងព្រះសីហនុ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក​គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ចុះ​រុះរើរ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្រោយ​ផ្សា​រលើ ដោយ​មានការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ធ្វើ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។

លោក​គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ​បាន​ថ្លែងប្រាប់​ថា ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្រោយ​ផ្សា​រលើ​ក្រុងព្រះសីហនុ​នា​ថ្ងៃនេះ មិនមែន​ជា​លើក​ទី​១​ទេ គឺ​កន្លង​មក អាជ្ញាធរ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។ ហើយ​ថ្មី​ៗ​នេះ ក្រោយ​ពី​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ថមថយ​ទៅ​វិញ រដ្ឋបាល​ខេត្ត​ក៏​ចេញ​លិខិត​សម្រេច​ដាក់​ឲ្យ​បើក​ដំណើរការ​ផ្សារ​ដែល​បាន​បិទ​កន្លង​មក​ឡើង​វិញ​ក្នុង​ក្រុងព្រះសីហនុ​ផង​ដែរ ។

ស្រប​ពេល​ដែល​រដ្ឋបាល​ខេត្ត សម្រេច​ឲ្យ​ផ្សា​របើក​ដំណើរការ​ឡើង​វិញ​បែប​នេះ គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះ​សីហនុ (​ផ្សារ​ចិន​) ក៏​សម្រេច​អញ្ជើញ និង​អនុគ្រោះ​ដល់​បងប្អូន​ពលរដ្ឋ​ដែល​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​០៩​ម៉ែត្រ ខាងក្រោយ​ផ្សា​រលើ មក​លក់ដូរ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ (​ផ្សារ​ចិន​) ដោយ​មិន​គិត​ពី​ថ្លៃ​ជួល​តូប​រយៈពេល​១​ឆ្នាំ​ពេញ ។ ជាមួយ​គ្នា​នេះ សង្កេត​ឃើញ​ថា បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​ក៏​ព្រម​ចូល​លក់ដូរ​ប្រកប​អាជីវកម្ម​ក្នុង​ផ្សារ ប៉ុន្តែ​ក៏​មាន​បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ដដែល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ ដែល​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មានផ្ទះ​រស់នៅ និង​សង់​រំលោភ​លើ​ដី​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្រោយ​ផ្សា​រលើ ទុក​រយៈពេល​១៥​ថ្ងៃ សម្រាប់​ការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​ករណី​១៥​ថ្ងៃ​បន្ទាប់ ពលរដ្ឋ​មួយ​គ្រួសារ​នោះ មិន​រស់​រើរ​ដោយ​ខ្លួនឯង​ទេ អាជ្ញាធរ​នឹង​យក​គ្រឿងចក្រ​ជួយ​ឈូស​ឆាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ