ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញកម្ពុជា-ថៃ រួមដៃគ្នាជួយស្តារពាណិជ្ជកម្មប្រទេសទាំងពីរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា និងសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ទាក់ទងការអភិវឌ្ឍវិស័យធុរកិច្ច ពាណិជ្ជកម្មប្រទេសទំាងពីរ ។…

រាជធានីភ្នំពេញ ៖ សមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា និងសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ទាក់ទងការអភិវឌ្ឍវិស័យធុរកិច្ច ពាណិជ្ជកម្មប្រទេសទំាងពីរ ។ កិច្ចសហប្រតិបត្តិការសមាគមអ្នកជំនួញប្រទេសទំាងពីរបានធ្វើឲ្យតាមរយៈអនុស្សារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីនៅថ្ងៃទី ៦ ខែកញ្ញានេះ ។

លោក សម្បត្តិ សុធា ប្រធានសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា បានលើកឡើងថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ប្រទេសនីមួយៗបានប្រឈមយ៉ាងខ្លាំងក្លាដល់ស្ថានភាពសេដ្ឋកិច្ចពីពីវិបត្តិនៃជំងឺនេះការបង្កើតនូវកិច្ចសហការរួមគ្នា ដើម្បីពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទាក់ទងការអភិវឌ្ឍវិស័យធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីពង្រីកបណ្តាញអាជីវកម្មរបស់គូភាគី ការលើកស្ទួយឱកាសធុរកិច្ច ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពប្រសើរឡើងវិញ ។

ប្រធានសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា សង្កត់ធ្ងន់ថានៅចុងឆ្នាំ ២០២១ នេះ កម្ពុជានឹងទទួលបានអ្នកវិនិយោគមកពីប្រទេសថៃបន្ថែមទៀត ស្របពេលបច្ចុប្បន្នក្រុមហ៊ុនទាំងនោះបានពិភាក្សា និងត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលការចាក់វ៉ាក់សំាំងបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅកម្ពុជាកំពុងតែសម្រុកចេញសម្រេចតាមផែនការ ធ្វើឲ្យស្ថានភាពកូវីដ ១៩ ល្អប្រសើរនោះ ។ 

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជាវិញ បានគូសបញ្ជាក់ថា មុនវិបត្តិនៃជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានកំណើនកើនឡើងគួរឲ្យកត់សម្គាល់តែបន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មរវាងទាំងពីរបានធ្លាក់ចុះ ។ ទោះបីយ៉ាងណា លោកស្រីមានក្តីសង្ឃឹមថា នៅក្នុងស្ថានភាពល្អប្រសើរនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។

នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាងត្រឹមតែជាង ៧ ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ ២៣% ធៀបនឹងឆ្នាំ ២០១៩ ដែលធ្លាប់មានដល់ទៅជាង ៩ ពាន់លានដុល្លារ ។ តាមរបាយការណ៍មួយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកាលពីដើមឆ្នាំនេះ បានឲ្យដឹងទៀតថា សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានតម្លៃប្រមាណជាង ១ ពាន់លានដុល្លារ មានការធ្លាក់ចុះដល់ទៅ ៤៩% ធៀបនឹងឆ្នាំ ២០១៩ ខណៈដែលការនាំចូលពីប្រទេសថៃមកវិញ មានជាង ៦ ពាន់លានដុល្លារធ្លាក់ចុះ ១៥% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ