ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញជីវិតសំខាន់ ៧ យ៉ាង ជួយកុមារឱ្យជោគជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ជំនាញជីវិត» ដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍ ហើយអាចជួយកូនរបស់អ្នកឱ្យជោគជ័យនៅពេលក្រោយ ។ ចូរឈ្វេងយល់ពីជំនាញជីវិតដ៏សំខាន់បំផុត ដែលកូនរបស់អ្នកគួរដឹង និងវិធីបញ្ចូលវាទៅក្នុងទម្លាប់រប្រចាំថ្ងៃរបស់អ្នក និងកូនរបស់អ្នក…

រាជធានីភ្នំពេញ ៖ «ជំនាញជីវិត» ដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍ ហើយអាចជួយកូនរបស់អ្នកឱ្យជោគជ័យនៅពេលក្រោយ ។ ចូរឈ្វេងយល់ពីជំនាញជីវិតដ៏សំខាន់បំផុត ដែលកូនរបស់អ្នកគួរដឹង និងវិធីបញ្ចូលវាទៅក្នុងទម្លាប់រប្រចាំថ្ងៃរបស់អ្នក និងកូនរបស់អ្នក ។ ជំនាញពិសេសចំនួន ៧ ដែលចាំបាច់សម្រាប់ភាពជោគជ័យនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត រួមទាំងសាលារៀន ទំនាក់ទំនង និងការងារ ។ កុមារអាចរៀនជំនាញទាំងនេះបានតាំងពីក្មេង ។

តើអ្វីទៅជាជំនាញជីវិតសំខាន់បំផុតសម្រាប់កុមារដើម្បីរៀន ?

១. ការផ្តោតអារម្មណ៍ និងការគ្រប់គ្រងខ្លួនឯង ៖ កុមារលូតលាស់តាមកាលវិភាគ និងទម្លាប់ ដែលមិនត្រឹមតែបង្កើតអារម្មណ៍សុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកុមាររៀនគ្រប់គ្រងខ្លួនឯង និងផ្តោតអារម្មណ៍ទៀតផង ។ ចូរនិយាយជាមួយកូនរបស់អ្នកអំពីអ្វីដែលត្រូវរំពឹងទុកជារៀងរាល់ថ្ងៃ ។ រៀបចំផ្ទះរបស់អ្នកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនអ្នកដឹងពីកន្លែងដាក់ស្បែកជើង ខោអាវ និងរបស់ផ្ទាល់ខ្លួន ។ យើងរស់នៅក្នុងពិភពដែលពោរពេញទៅដោយសំឡេងរំខាន ដូច្នេះសកម្មភាពស្ងប់ស្ងាត់ដូចជាការអានសៀវភៅ សកម្មភាពរីករាយ ឬបញ្ចប់ល្បែងផ្គុំរូបជាមួយគ្នាអាចជួយកូនរបស់អ្នកបន្ថយល្បឿន និងបង្កើនការផ្តោតអារម្មណ៍ ។

២. ទស្សនៈវិស័យ ៖ ការគិតអំពីទស្សនៈរបស់អ្នកដទៃមិនមែនជាធម្មជាតិរបស់កុមារភាគច្រើនទេ ប៉ុន្តែវាអាចត្រូវបានអភិវឌ្ឍ ។ ពិភាក្សាអំពីអារម្មណ៍ និងការជំរុញរបស់តួអង្គនៅក្នុងសៀវភៅរឿងនិទាន ឬអ្វីដែលអ្នក និងកូនអ្នកបានអាន ឧទាហរណ៍ «ប៉ាឆ្ងល់ថា ហេតុអ្វីបានជាឆ្មា និងជ្រូកមិនជួយមេមាន់ក្រហមតូច» ។ ធ្វើការសង្កេតអំពីអារម្មណ៍របស់អ្នកដទៃ ឧទាហរណ៍ «ប្អូនកូនពិតជាសោកស្តាយ ដែលគាត់អានមិនបានល្អ ។ ប៉ាឆ្ងល់ថា តើយើងអាចធ្វើអ្វីបាន ដើម្បីធ្វើឱ្យប្អូនកូនមានអារម្មណ៍ធូរស្បើយវិញ» ? ។

៣. ទំនាក់ទំនង ៖ កុមារត្រូវការអន្តរកម្មផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីបង្កើតជំនាញសង្គមដែលមានសុខភាពល្អ រួមទាំងសមត្ថភាពក្នុងការយល់ដឹង និងទំនាក់ទំនងជាមួយអ្នកដទៃ ។ ពួកគេត្រូវតែពិចារណាអំពីអ្វីដែលពួកគេចង់ទំនាក់ទំនង និងវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការចែករំលែកវា ។ ការនិយាយជាមួយមនុស្សពេញវ័យជុំវិញខ្លួនដែលគេចាប់អារម្មណ៍អាចជួយបង្កើតជំនាញទាំងនេះ ។ ចូរចំណាយពេលរាល់ថ្ងៃស្តាប់ និងឆ្លើយតបកូនរបស់អ្នកដោយគ្មានការរំខាន ។

៤. ការបង្កើតទំនាក់ទំនង ៖ ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើន យើងកាន់តែមានន័យចំពោះពិភពលោក ។ កុមារតូចៗចាប់ផ្តើមឃើញទំនាក់ទំនង និងលំនាំនៅពេលពួកគេតម្រៀបរបស់របរប្រើប្រាស់ក្នុងផ្ទះសាមញ្ញ ដូចជាប្រដាប់ក្មេងលេង និងស្រោមជើង ។ សកម្មភាពសាមញ្ញៗ ដូចជាការជ្រើសរើសសម្លៀកបំពាក់សមស្របនឹងអាកាសធាតុជួយឱ្យពួកគេបង្កើតទំនាក់ទំនង ។

៥. ការត្រិះរិះពិចារណា ៖ យើងរស់នៅក្នុងពិភពស្មុគស្មាញដែលមនុស្សពេញវ័យត្រូវបានគេតម្រូវឱ្យធ្វើការវិភាគព័ត៌មាន និងធ្វើការសម្រេចចិត្តអំពីរឿងរ៉ាវជាច្រើន ។ វិធីល្អបំផុតមួយក្នុងការបង្កើតការគិតបែបត្រិះរិះ គឺតាមរយៈការលេងដែលសម្បូរបែប ។ ត្រូវប្រាកដថា កូនរបស់អ្នកមានពេលជារៀងរាល់ថ្ងៃដើម្បីលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ ។ ការលេងនេះអាចរួមបញ្ចូលទាំងការដើរតួ (ធ្វើពុតជាអ្នកពន្លត់អគ្គីភ័យ ឬវីរបុរសដូចក្នុងរឿងកុនជាដើម) រចនាសម្ព័ន្ធសំណង់ ការលេងហ្គេមរៀបក្តារ ឬការលេងហ្គេមខាងក្រៅផ្ទះដូចជារត់ពួនជាដើម ។

៦. ទទួលយកបញ្ហាប្រឈម ៖ ចរិតលក្ខណៈសំខាន់បំផុតមួយដែលយើងអាចអភិវឌ្ឍនៅក្នុងជីវិត គឺភាពធន់ ដែលអាចប្រឈមមុខនឹងឧបសគ្គ ការងើបឡើងវិញពីបរាជ័យ និងបន្តការព្យាយាម ។ កុមារអាចរៀនប្រឈមមុខនឹងបញ្ហានៅពេលដែលយើងបង្កើតបរិយាកាសដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ មិនមានកម្រិតទេ ប៉ុន្តែគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យសាកល្បងអ្វីដែលថ្មី និងអនុញ្ញាតឱ្យមានហានិភ័យសមរម្យដូចជាឡើងដើមឈើ ឬជិះកង់ ។ ផ្តល់ជូនបញ្ហាប្រឈមថ្មីនៅពេលគេហាក់ដូចជាត្រៀមខ្លួន ឧទាហរណ៍ «ប៉ាគិតថា កូនអាចរៀនសម្អាតបន្ទប់ដោយខ្លួនឯងបានហើយ ។ សូមសាកល្បង» ។

៧. ដឹកនាំខ្លួនឯង រៀនដោយមានការចូលរួម ៖ កុមារដែលចូលចិត្តរៀនក្លាយជាមនុស្សពេញវ័យដែលកម្រនឹងធុញទ្រាន់ក្នុងជីវិត ។ ដើម្បីជំរិញកូនឱ្យស្រឡាញ់ការសិក្សាសូមព្យាយាមដាក់កម្រិតលើការមើលទូរទស្សន៍ និងលើកទឹកចិត្តឱ្យមានការអាន ការលេង និងការរុករកដោយបើកចំហ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។