ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំចិន លោក វ៉ាង យី នឹងមកទស្សនកិច្ចកម្ពុជានិងប្រទេសអាស៊ានពីថ្ងៃ១០-១៥ កញ្ញា

1 ខែ មុន
  • ភ្នំពេញ

ប៉េ​កាំ​ង ៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចិននឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស កម្ពុជា វៀតណាម…

ប៉េ​កាំ​ង ៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចិននឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស កម្ពុជា វៀតណាម សិង្ហ​បុរី និង​កូរ៉េ​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៥ ខែកញ្ញា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួងការបរទេស​ចិន ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ចិន cgtn នា​ថ្ងៃ​ទី ៧ ខែកញ្ញា ឆ្នាំ ២០២១ ។

លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ទីក្រុង​ប៉េ​កាំ​ង ថា​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​មក​តំបន់​អាស៊ាន​នា​ចុង​ស​ប្តា​ហ៍​នេះ លោក វ៉ាង យី នឹង​ធ្វើការ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​ជាមួយ​គ្រប់​ភាគី បង្កើន​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​និង​ផ្លូវ​មួយ និង​ជំរុញ​ការ​កសាង​សហគមន៍​ដែល​មាន​អនាគត​រួម​គ្នា​សម្រាប់​មនុស្សជាតិ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា និង​ប្រទេស ៣ ទៀត មាន​ភាព​ជិត​ស្និទ្ធ​នឹង​ភូមិសាស្ត្រ​របស់​ប្រទេស​ចិន ហើយ​ដំណើរ​របស់ លោក វ៉ាង យី គឺ​និយាយ​ដល់​ភាព​ស្មោះត្រង់​របស់​ចិន និង​សារៈសំខាន់​ដែល​ខ្លួន​បាន​ភ្ជាប់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​យ៉ាង​ជ្រាលជ្រៅ​។

លោក​បាន​បន្ត​ថា «​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​បួន​នេះ​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​រួម​គ្នា​ការពារ​ពហុភាគី​និយម​និង​យុត្តិធម៌​អន្តរជាតិ និង​យុត្តិធម៌ ដើម្បី​បញ្ចូល​ថាមពល​វិជ្ជមាន​បន្ថែម​ទៀត​ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការ​អភិវឌ្ឍន៍ នៅ​ក្នុង​តំបន់​និង ពិភពលោក​ទាំងមូល​» ។

នៅ​ប្រទេស​វៀតណាម លោក​វ៉ាង​យី ក៏​នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​លើក​ទី ១៣ នៃ​គណៈកម្មាធិការ​ដឹកនាំ​ចិន​-​វៀតណាម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក​ផា​ម​ប៊ិ​ញ​មិ​ញ​ផង​ដែរ​។

សួ​ម​រម្លឹក​ថា លោក វ៉ាង យី ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែ តុលា ឆ្នាំ ២០២០ ដែល​នោះ ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង លោក វ៉ាង យី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​កាលពី​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ ២០២០ ។

នៅ​គ្រានោះ លោក វ៉ាង យី បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​សញ្ញា​ដ៏​រឹង​មាំ ហើយនឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ជៀស​ផុត​ពី​ការ​លំបាក​ដែល​បាន​កើតឡើង​ដោយសារ​ករណី​នៃ​វីរុស​កូ​វី​ដ​១៩ ។ ពិសេស កិច្ចព្រមព្រៀង FTA រវាង​ចិន​និង​កម្ពុជា នេះ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​៕