ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​១៦​នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ត្រូវ​មេខ្យល់​នាំ​​ដើរ​កាត់​ព្រៃ​ឆ្លង​ដែន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលករ​ខ្មែរ​យ៉ាងតិច​១៦​នាក់ ត្រូវ​បាន​កម្លាំង​ទាហាន និង​តម្រួត​ព្រំដែន​ថៃ​ធ្វើការ​ចាប់ខ្លួន​ក្នុង​ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ជាប់​ព្រំដែន​កម្ពុជា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​យ៉ាងតិច​១៦​នាក់ ត្រូវ​បាន​កម្លាំង​ទាហាន និង​តម្រួត​ព្រំដែន​ថៃ​ធ្វើការ​ចាប់ខ្លួន​ក្នុង​ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ជាប់​ព្រំដែន​កម្ពុជា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ពួក​គេ​ចាញ់បោក​មេខ្យល់​នាំ​ដើរ​កាត់​ព្រៃ​ចូល​ទឹកដី​ថៃ​បម្រុង​ទៅ​រក​ការងារ​ធ្វើ​។

ពលករ​ទាំងនេះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​មាន​ប្រុស​៩​នាក់ និង​ស្រី​៧​នាក់ មក​ពី​ខេត្តបន្ទាយមានជ័យ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ថៃ​មួយ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ពលករ​ទាំងនេះ ប្រាប់​សមត្ថកិច្ច​ថៃ​ថា ពួក​គេ​បាន​ចេញពី​កម្ពុជា តាម​ច្រករបៀង​មួយ ដោយ​មេខ្យល់​នាំ​ដើរ​កាត់​ព្រៃ និង​វាលស្រែ លុះ​ចូល​ដល់​ដី​ថៃ​ក្នុងភូមិ​ណា​ង៉ា​ម និង​កំពុង​រង់ចាំ​ឡើង​រថយន្ត​ឆ្ពោះទៅ​កាន់​គោលដៅ​ខេត្ត​ចំនួន​៥ ដើម្បី​រក​ការងារ​ធ្វើ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។

ពួក​គេ បាន​ប្រាប់​បន្ត​ថា គេ​បាន​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​រួច​ហើយ ដោយ​អ្នកខ្លះ​អស់​៤៥០០​បាត និង​អ្នកខ្លះ​ទៀត​ចំណាយ​លើស​នេះ តាម​គោលដៅ​ដែល​ត្រូវ​ទៅ​ឆ្ងាយ ឬ​ជិត​។

ក្រោយ​ឃាត់ខ្លួន ពលករ​ទាំងនេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ដំណើរការ​ត្រួតពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​របស់​គេ មុន​ពេល​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ចាត់ការ​បន្ត​។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​ថៃ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​រឿង​ជំងឺ​កូ​វី​ដ​១៩ ដោយ​មួយ​ថ្ងៃ​ៗ​មាន​អ្នក​ឆ្លង និង​ស្លា​.​ប់​ជា​ច្រើន​នាក់​។ ហើយ​ពលករ​មិន​តិច​ទេ បាន​សម្រុក​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​មាតុប្រទេស​វិញ​តាម​ខេត្ត​ជាប់​ព្រំដែន​។ ម្យ៉ាង​ភាគី​ទាំង​២ កម្ពុជា​-​ថៃ​ក៏​បាន​រឹត​បណ្តឹង​តាម​បន្ទាត់​ព្រំដែន​ផង​ដែរ ចុះ​ហេតុ​អ្វី​ពលករ​ទាំង​១៦​នាក់​ខាងលើ​នៅ​តែ​ប្រថុយប្រថាន​ឆ្លង​ដែន​ខុសច្បាប់​បែប​នេះ? ទីបំផុត​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់ ពោល​គឺ​ប្រាក់​ក៏​អស់​មិន​បាន​ដល់​គោលដៅ ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ