ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នកទោស​នយោបាយ​គុយ​បា​ដែល​ដោះ​លែង​ដំបូង​មក​ដល់​អេ​ស្ប៉ា​ញ

13 ឆ្នាំ មុន

យោង​តាម​ក្រសួងការបរទេស​អេ​ស្ប៉ា​ញថា ក្រុម​អ្នកទោស​នយោបាយ​គុយ​បា​មួយក្រុម​ដំបូង​ដែល​ទទួល​ការ​ដោះ​លែង​ ដោយអាជ្ញាធរ​គុយ​បា​បាន​មក​ដល់​ក្រុង​ម៉ា​ឌ្រី​ដ​នាថ្ងៃ​ទី​១៣ កក្កដា ។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​នោះបញ្ជាក់​ថា ពួក​គេ​មក​ដល់​តាម​យន្ដហោះមួយ​គ្រឿង​ជាមួយ​គ្រួសារ​ពួក​គេ​នា​ចន្លោះម៉ោង​១៣ ទៅ​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ។

យោង​តាម​ក្រសួងការបរទេស​អេ​ស្ប៉ា​ញថា ក្រុម​អ្នកទោស​នយោបាយ​គុយ​បា​មួយក្រុម​ដំបូង​ដែល​ទទួល​ការ​ដោះ​លែង​ដោយអាជ្ញាធរ​គុយ​បា​បាន​មក​ដល់​ក្រុង​ម៉ា​ឌ្រី​ដ​នាថ្ងៃ​ទី​១៣ កក្កដា ។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​នោះបញ្ជាក់​ថា ពួក​គេ​មក​ដល់​តាម​យន្ដហោះមួយ​គ្រឿង​ជាមួយ​គ្រួសារ​ពួក​គេ​នា​ចន្លោះម៉ោង​១៣ ទៅ​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ។ ប្រទេស​គុយ​បា​បាន​ប្រកាស​កាលពី​សបា្ដហ៍មុន​ពី​ការ​សំរេចចិត្ដ​ដោះ​លែង​អ្នកទោស នយោបាយ​៥២​នាក់ ក្រោយ​ការ​ចរចា​ជាមួយបុរី​វ៉ា​ទី​កង់ និង​អេ​ស្ប៉ា​ញ ។ អ្នកទោស​ន​យោបាយ​គុយ​បា ទើប​ទទួល​ការ​ដោះ​លែង​បានមក​ដល់​អេ​ស្ប៉ា​ញ​តាម​យន្ដហោះ​មួយគ្រឿង​។

ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​ជំហាន​ទៅ​មុខ​យ៉ាង​ធំមួយ​របស់​គុយ​បា​ដែល​ទទួល​ការ​គាបសង្កត់​ឱ្យ​មានការ​រីក​ចំរើន​លើ​ផ្លូវ​នៃ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ ៕